Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៩៩,៥ភាគរយ នៃតម្លៃជួញដូរសរុបរបស់ភាគហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) បានមកពីការជួញដូរតាមរយៈការចរចារតែមួយប៉ុណ្ណោះ

ភាគហ៊ុនោះភាគច្រើននៅលើទីផ្សារគោលបានធ្លាក់ចុះ ដោយមានតែ ភាគហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ​(PAS) ប៉ុណ្ណោះដែលបានរក្សាថ្លៃថេរដដែល។

ភាគហ៊ុនអេស៊ីលីដា (ABC) និង ហ្ក្រេនធ្វីន (GTI) បាននាំមុខការធ្លាក់ចុះ ខ្ពស់ជាងគេ ចំនួន ៣២០រៀល ដែលជាថ្លៃទាបជាងគេរបស់អេស៊ីលីដា (ABC) និង ១៦០រៀល ដែលជាថ្លៃទាបជាងគេរបស់ហ្ក្រេនធ្វីន (GTI) ក្នុង១៤១ថ្ងៃនៃថ្ងៃជួញដូរ។

ចំណែក ភាគហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ(PPSP) និង ផេសថិក(PEPC) វិញបានធ្លាក់ចុះចន្លោះពី ២០ទៅ ៦០រៀលក្នុងមួយហ៊ុន។

៩៩,៥ភាគរយ នៃតម្លៃជួញដូរសរុបរបស់ភាគហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) បានមកពីការជួញដូរតាមរយៈការចរចារតែមួយប៉ុណ្ណោះ។ ជាលទ្ធផល សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានធ្លាក់ចុះ ២,១៨ភាគរយ បន្ថែមទៀត មកត្រឹម ៤៦៣,៥៥ពិន្ទុ។ យ៉ាងណាមិញ ឌីប៊ីឌី (DBDE)បានបង្ហាញកំណើន ៥០រៀល។ តម្លៃជួញដូរសរុបរបស់ទីផ្សារទាំងពីរគឺ ១,១១ប៊ីលានរៀល៕

×