ប្រជាជននៅតំបន់នោះ ហៅវាថាត្រីនឹង (Ca ngan) ត្រូវបានប្រៀបប្រដូចជាអាហារពិសេសដ៏កម្រដែលពលរដ្ឋនៅហាណូយដណ្តើមគ្នាទិញ ព្រោះថាក្នុង១ឆ្នាំវាបង្ហាញវត្តមានតែ១លើកគត់តែប៉ុណ្ណោះ។
ត្រីនឹង ជាអម្បូរត្រីកម្រនៅ Song da ក្បែរទីក្រុងហាណូយ ។
ត្រីនេះពុំមានឆ្អឹង ខ្លួនប្រាណវាទន់ល្មើយ និងសដូចជានំបញ្ចុក។ សាច់ត្រីមានរសជាតិផ្អែមឆ្ងាញ់ដូចត្រីទន្លេធម្មជាតិ ពិសេសគឺគ្មានក្លិនឆ្អាបទេ ។ វាមានតម្លៃចន្លោះពី 170.000-200.000 dong/kg (7USD-9,5USD) នៅអំឡុងខែមេសា រៀងរាល់ឆ្នាំគេឃើញមានត្រីនេះយ៉ាងច្រើនក្នុងផ្ទៃទន្លេ រួចបាត់ស្រមោលសូន្យឈឹងនៅអំឡុងដើមខែឧសភា ។
អ្នកក្រុងហាណូយតែងដណ្តើមគ្នាទិញត្រីនេះ មកក្លាស្សេទុកដើម្បីកែច្នៃជាអាហារហូបបណ្តើរៗ ។
ត្រីកម្រនេះមានវត្តមានតែ ១ដងគត់ ក្នុង១ឆ្នាំ ហេតុនេះវាកាន់តែពេញនិយម ម្យ៉ាងទៀតបរិមាណរបស់វាមានការថយចុះពី១ឆ្នាំទៅ១ឆ្នាំ ដោយសារការនេសាទតាមរបៀប “ផ្តាច់ពូជ” ៕ ចន្ទ្រា