ស្ត្រីធាត់ឡើងស្អៀចតែងត្រូវបានគេរិះគន់, ពោលនូវពាក្យប្រមាថ និងរើសអើងជាដើម ។ ជាការពិតណាស់ ពួកគេតែងត្រូវបានអ្នកដទៃហៅដូចជា ជ្រូក, ត្រីបាឡែន និងពាក្យពេចន៍ចំអកដទៃទៀត ដែលធ្វើឲ្យឈឺចុកចាប់ផ្លូវចិត្តយ៉ាងខ្លាំង ចំពោះស្ត្រីជាច្រើន ។ ទោះយ៉ាងណា នៅក្នុងសង្គមមួយដែល «រូបរាងស្គម» ត្រូវបានចាត់ទុកថាគឺជាភាពស្រស់ស្អាតថ្មី នោះស្ត្រីជាច្រើនសង្ឃឹមថានឹងផ្លាស់ប្តូររបៀបរស់នៅមិនល្អ និងផ្លាស់ប្តូរឱ្យបានប្រសើរឡើង ។ ប៉ុន្តែ តើគួរត្រូវធ្វើយ៉ាងម៉េច?
អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ឈ្មោះថា Donie Lin ថ្មីៗនេះ បានបង្ហោះសារពន្យល់អំពីរឿងរ៉ាវផ្ទាល់ខ្លួនរបស់នាង ទាក់ទងនឹងជំងឺធាត់ស្អៀចនេះ ។ នាងបាននិយាយថា ពីរបីឆ្នាំមុននេះ ទម្ងន់របស់នាងឡើងដល់ ៧០ គ.ក្រ ដែលជាហេតុធ្វើឲ្យនាងតែងរងការចំអក រើសអើងពីអ្នកដទៃ នៅពេលនាងធ្វើដំណើរនៅតាមរថយន្តសាធារណៈ ។ យោងតាម Lin ពុំត្រឹមតែអ្នកដំណើរនោះទេ គឺសូម្បីតែតៃកុងឡានក៏ចំអកឲ្យនាងដែរ ដោយថា «មនុស្សធាត់គួរតែបង់ថ្លៃបន្ថែម» ។
វាជាពេលវេលាដ៏លំបាកសម្រាប់នាង ដែលរហូតទាល់តែនាងសម្រេចចិត្តផ្លាស់ប្តូររបៀបរស់នៅឡើងវិញ ។ តើនាងធ្វើយ៉ាងម៉េចទៅ សាមញ្ញាមែនទេ? ។ Lin និយាយថា អ្វីៗទាំងអស់ដែលនាងធ្វើ គឺផឹកទឹកក្តៅឧណ្ហៗ១កែវ ជាមួយភេសជ្ជៈ «Bragg apple cider vinegar» រួមបញ្ចូលគ្នា ។ នាងផឹក១កែវនៅពេលព្រឹក និង១កែវទៀត នៅពេលយប់ ។ នាងបន្ថែមថា ការកាត់បន្ថយបាយ និងលំហាត់រត់ត្រឹកៗពីមួយពេលទៅមួយពេល បានជួយសម្រកទម្ងន់បានច្រើន ៕ ចន្ទី