បុរសម្នាក់បានត្រូវបណ្តេញចេញឲ្យមកឈរកណ្តាលផ្លូវក្នុងសភាពអាក្រាតកាយ ហើយអាកាសធាតុពេលនោះពិតជាត្រជាក់ខ្លាំង ។ មូលហេតុដោយសារផ្ទុះជម្លោះជាមួយដៃគូខណៈពេលកំពុងរួមភេទ ។
ហេតុការណ៍នេះកើតឡើងនៅទីក្រុង Irkutsk នាប្រទេសរុស្ស៊ី ខ្សែវីដេអូខាងលើត្រូវបានថតដោយប៉ូលិសបង្ហាញឲ្យឃើញបុរសម្នាក់ស្ថិតក្នុងស្ថានភាពននលគក ដៃទាំងពីរឱបពង បើកុំតែមានរថយន្តប៉ូលិសបើកឡានទៅទទួល ពុំដឹងយ៉ាងម៉េចទៅហើយទេ ។
ពេលដែលបុរសនេះឡើងលើរថយន្តគេនៅឃើញគាត់យកដៃទាំងពីរឱបប្រដាប់ភេទរបស់ខ្លួន ខណៈពេលដែលក្រុមប៉ូលិសនៅជុំវិញនោះស្លៀកពាក់ឯកសណ្ឋានក្រាស់និងពាក់មួកអាចបញ្ជាក់ថា ពេលនោះអាកាសធាតុវាត្រជាក់យ៉ាងណាហើយ ។
បុរសរូបនេះបានប្រាប់ប៉ូលិសថា ខ្លួនត្រូវគូស្នេហ៍បណ្តេញចេញព្រោះតែមានកើតជម្លោះពេលកំពុងរួមភេទ ។ បុរសរូបនេះពោលថា “ខ្ញុំកំពុងសប្បាយជាមួយនារីម្នាក់រស់នៅក្នុងផ្ទះមួយជិតនោះ។ ពួកខ្ញុំកំពុងរួមភេទស្រាប់តែនាងភ័យស្លន់ស្លោរខណៈពេលមានអ្នកគោះទ្វារនៅខាងក្រៅ ហើយខ្ញុំក៏ត្រូវនាងច្រានឲ្យចេញក្រៅទាំងពុំដឹងពីហេតុផលអ្វីសោះ”៕ ចន្ទ្រា