ព័ត៌មាននៃការប្រើប្រាស់សារធាតុគីមីទៅលើគ្រឿងសមុទ្រ បន្លែ និងអាហារផ្សេងៗ យើងឮមិនសូវចេះដាច់នោះទេ ជាពិសេសទៅលើគ្រឿងសមុទ្រនេះតែម្តង។
អ្នកលក់ខិលខូចមួយចំនួន ចូលចិត្តប្រើសារធាតុគីមីទៅលើគ្រឿងសមុទ្ររបស់ខ្លួន ដើម្បីរក្សាទុកវាឲ្យនៅបានយូរ និងមើលទៅឃើញនៅស្រស់ដដែល ចំណែកគ្រឿងសមុទ្ររស់វិញ ក៏មានផ្ទុកសារធាតុប៉ះពាល់សុខភាពផងដែរ ដូចជាក្នុងវីដេអូនេះជាដើម យើងឃើញមានការចាក់បញ្ជូលសារធាតុរាវទៅក្នុងក្តាមថ្មរស់។
សារធាតុរាវនោះមានពណ៌ដូចគ្នាទៅនឹងពងក្តាម ដែលសារធាតុនោះទំនងនឹងកកក្លាយជាពងក្តាមនៅពេលគេចាក់វាចូល។ អ្នកទិញប្រហែលជាចូលចិត្តណាស់ហើយចំពោះក្តាមរស់មានពងខាងក្នុងអញ្ជឹង។
ពេលមើលវីដេអូនេះហើយ អ្នកដែលចូលចិត្តគ្រឿងសមុទ្រគួរប្រុងប្រយ័ត្ន និងកុំទិញគ្រឿងសមុទ្រណាដែលមានប្រភពមិនច្បាស់លាស់ ព្រោះរបស់ដែលយើងហូបចូលមិនមែនសុទ្ធតែជារបស់ធម្មជាតិទាំងអស់នោះទេ៕ សុភ័ក្ត្រ