Friday, October 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារអេស៊ីលីដា នឹងដាក់ម៉ាស៊ីនអេធីអឹមទំនើបៗ ចំនួន៤៧៨ គ្រឿងបន្ថែមទៀត ក្នុងការផ្តល់សេវាកាន់តែទូលំទូលាយជូនអតិថិជន ក្នុងឆ្នាំ២០២២

ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ដែលជាធនាគារពាណិជ្ជក្នុងស្រុកដ៏ធំជាងគេ នៅកម្ពុជា បានធ្វើការវិនិយោគបន្ថែមទៀត ក្នុងការដាកពង្រាយនូវម៉ាស៊ីនដាក់-ដកប្រាក់ ចំនួន ៤៧៨ គ្រឿងក្នុងឆ្នាំ ២០២២ ខាងមុខនេះ ដែលធ្វើឱ្យម៉ាស៊ីន អេធីអឹមរបស់ខ្លួន កើនដល់ ១ ៣១៧គ្រឿង សំដៅធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលដល់អតិថិជិនរបស់ខ្លូនកាន់តែទូលំទូលាយទូទាំងព្រះរាជាណាចក្រកម្ពុជា ជាពិសេស ពង្រីកនៅហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធឌីជីថល និងសេវាស្វ័យប្រតិបត្តិការ (Banking Self-Service) ជូនអតិថិជន និងដើម្បីបំពេញនៅសេចក្តីត្រូវការដ៏ច្រើនលើសលប់របស់អតិថិជន។

ធនាគារអេស៊ីលីដា បាននាំចូលនូវម៉ាស៊ីន អេធីអឹម (ម៉ាស៊ីនដាក់-ដកប្រាក់) ចំនួន ៤៧៨ គ្រឿងនេះ បានចំណាយពេលចំនួនបីថ្ងៃ ក្នុងការដឹកជញ្ជូននាំចូលមកតម្លើងនៅទីតាំងនានានៅទូទាំង២៤រាជធានីខេត្ត នៃប្រទេសកម្ពុជាដើម្បីដាក់ឱ្យដំណើការជាផ្លូវការក្នុងឆ្នាំ២០២២ខាងមុខនេះ។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដា តែងតែគិតគូរក្នុងការបំពាក់ម៉ាស៊ីនទំនើបៗ ប្រកបដោយបច្ចេកវិទ្យាដោយបង្កើតនូវភាពលេចធ្លោ និងទាន់សម័យសម្រាប់អតិថិជន សាធារណជន និងបណ្តាដៃគូពាណិជ្ជកម្មរបស់ខ្លួន ដែលធ្វើអោយបានង្កើននូវការវិនិយោគលើការដាក់ពង្រាយម៉ាស៊ីនអេធីអឹមកាន់តែច្រើនបន្ថែមទៀត។

លោកស្រីនាយិកាបានបន្ថែមថា ៖ «អេស៊ីលីដាបានសម្រេចវិនិយោគក្នុងការបន្ថែមម៉ាស៊ីនអេធីអឹមឱ្យបានកាន់តែច្រើ់នឡើងជារៀងរាល់ឆ្នាំ គឺដើម្បីបង្ករលក្ខណៈងាយស្រួលជូនអតិថិជនដ៏ថ្លៃថ្លាទាំងអស់ក្នុងការប្រើប្រាស់នូវសាច់ប្រាក់របស់គាត់នៅទូទាំងប្រទេសរបស់យើង និងបាន២៤ម៉ោងក្នុង៧ថ្ងៃ។ ដូច្នេះធនាគារអេស៊ីលីដានឹងដាក់ឱ្យដំណើការនូវមាស៊ីនអេធីអឹមចំនួន៤៧៨គ្រឿងនៅក្នុងឆ្នាំ២០២២ ដែលនឹងត្រូវដាក់ពង្រាយនៅទូទាំងប្រទេស ដើម្បីឱ្យមានភាពងាយស្រួលដល់អតិថិជនរបស់យើង»។

ជាមួយទីតាំងនៃការផ្តល់សេវាម៉ាស៊ីនអេធីអឹម និងសេវាកម្មធនាគារស្វ័យប្រវត្តិ (Banking Self Service) របស់ធនាគារ អេស៊ីលីដា អនុញាតឱ្យលោកអ្នកធ្វើប្រតិបត្តិការសេវាធនាគារ បានគ្រប់ពេលវេលា (២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍) ដោយខ្លួនឯងបាន ២៤ម៉ោងលើ២៤ម៉ោង តាមតម្រូវការ ដូចជា ការដាក់ប្រាក់ ផ្ទេរប្រាក់ ឬបើកគណនី ដោយមិនគិតកម្រៃសេវាឡើយ។

ចំពោះការដាក់ប្រាក់នេះ អតិថិជនអាចបញ្ចូលក្រដាសប្រាក់ ១០ដុល្លារ, ២០ដុល្លារ, ៥០ដុល្លារ, ១០០ដុល្លារ, ១០.០០០រៀល, ២០.០០០រៀល, ៥០.០០០រៀល, និង ១០០.០០០រៀល ទៅក្នុងម៉ាស៊ីនអេធីអឹម ដាក់-ដកប្រាក់ បានរហូតដល់ ២០០សន្លឹក ក្នុងមួយប្រតិបត្តិការផងដែរ៕

×