សម្រាប់នៅទីក្រុងភ្នំពេញ បើយើងចង់ហូបបង្កង ឬគ្រឿងសមុទ្រធំៗ យើងត្រូវទៅភោជនីដ្ឋានធំៗដែរ ឬ ហាងប្រេនៗ។ បង្កងជាគ្រឿងសមុទ្រមានតម្លៃថ្លៃ ហើយកន្លែងលក់តូចតាចមិនមានលក់វានោះឡើយ។
សម្រាប់ស្ត្រីវៀតណាមម្នាក់នេះ ពិតជាប្លែកមែនទែន។ គាត់គ្រាន់តែជាអ្នករ៉ែកលក់តាមផ្លូវតូចតាចទេ ប៉ុន្តែចំណីដែលគាត់លក់វិញ ប្រេនកប់តែម្តង គឺលក់បង្កងនាគ។
បើតាមប្រភពនៃវីដេអូបានឲ្យដឹងថា ស្ត្រីវៀតណាមរូបនោះលក់បង្កងនាគនៅក្នុងទីក្រុង Nha Trang ប្រទេសវៀតណាម ហើយសម្រាប់តម្លៃបង្កងមួយក្បាលគឺតម្លៃ ៨,៥ដុល្លារអាមេរិច៕ សុភ័ក្ត្រ