តុលាការនៅទីក្រុងមូស្គូ បានសម្រេចផ្តល់សំណើបិទអង្គការសិទ្ធិមនុស្សដ៏លេចធ្លោមួយទៀតក្នុងប្រទេសរបស់ខ្លួន ចំពេលមានការបង្រ្កាបយ៉ាងខ្លាំងក្លាលើក្រុមសិទ្ធិមនុស្សរុស្ស៊ី។ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអ្នកគាំទ្របក្សប្រឆាំងបាននិយាយកាលពីថ្ងៃពុធថា តុលាការក្រុងម៉ូស្គូបានសម្រេចបិទមជ្ឈមណ្ឌលសិទ្ធិមនុស្សឈ្មោះថា Memorial ។
ការសម្រេចចិត្តនេះបានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីតុលាការកំពូលរបស់រុស្ស៊ីបានដកហូតឋានៈផ្លូវច្បាប់នៃអង្គការធំរបស់ខ្លួន Memorial ដែលជាក្រុមសិទ្ធិមនុស្សមួយបានទាក់ទាញការសាទរពីអន្តរជាតិចំពោះការដំណើការរបស់ខ្លួនអំពីការគាបសង្កត់ផ្នែកនយោបាយនៅក្នុងសហភាពសូវៀត។អាជ្ញាធររុស្ស៊ីពីមុនបានប្រកាសអង្គការទាំងពីរថាជា ភ្នាក់ងារបរទេស និងថាជាអង្គការចាត់តាំងមួយដែលនាំមកនូវការត្រួតពិនិត្យបន្ថែមរបស់រដ្ឋាភិបាល និងនាំមកនូវការប្រមាថមើលងាយយ៉ាងខ្លាំងមកលើខ្លួន។
រដ្ឋអាជ្ញារុស្ស៊ី បានដាក់ញត្តិឱ្យបិទក្រុមអង្គការទាំងនេះកាលពីខែមុន ដោយលើកហេតុផលថា ពួកគេបានបំពានលើបទប្បញ្ញត្តិម្តងហើយម្តងទៀត ដែលតម្រូវឱ្យពួកគេកំណត់អត្តសញ្ញាណខ្លួនឯងថា ជាភ្នាក់ងារបរទេសនៅក្នុងមាតិកាទាំងអស់ដែលពួកគេផលិត។ អង្គការMemorial និងអង្គការ Memorial Human Rights Center បានច្រានចោលការចោទប្រកាន់នេះថាជារឿងនយោបាយតែប៉ុណ្ណោះ។
ក្នុងនោះ មន្ត្រីជាន់ខ្ពស់អាមេរិក និងអឺរ៉ុបមួយចំនួនបានថ្កោលទោសការសម្រេចចិត្តមួយនេះរបស់រុស្ស៊ីកាលពីថ្ងៃអង្គារ ចំពោះការបិទអង្គការសិទ្ធមនុស្ស Memorial ដែលនេះ រូបភាពវាយប្រហារមកលើសង្គមស៊ីវិលរបស់រុស្ស៊ី។ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ អាជ្ញាធររុស្ស៊ីបានដាក់សម្ពាធមកលើក្រុមសិទ្ធិមនុស្ស ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកកាសែតម្នាក់ៗ ដោយលើកហេតុផលថា ពួកគេទាំងអស់នោះគឺជាភ្នាក់ងារបរទេស។ជាក់ស្តែង គណៈកម្មាធិការជំនួយពលរដ្ឋ ដែលជួយជនភៀសខ្លួន និងជនចំណាកស្រុកក្នុងប្រទេសរុស្ស៊ី បាននិយាយថា មន្ត្រីរុស្ស៊ីបានប្រគល់ឯកសារដល់អង្គការខាងដើមនេះហើយ ហើយបានបញ្ជាឱ្យចាកចេញក្នុងរយៈពេលមួយខែ៕ ប្រភព៖ TRT World.