សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានថយចុះ ១,២៨ភាគរយ មកបិទនៅ ៤៧៣,៣៩ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុននេះ។
ភាគហ៊ុនចំនួន ៤ពីផ្សារគោលដែលរួមមាន៖ កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) ភាគហ៊ុនអេស៊ីលីដា (ABC) រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(PWSA) និងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) ធ្លាក់ចុះចំនួន ២០០ ២០០ ៤០ និង១០ រៀលរៀងគ្នា។
រីឯភាគហ៊ុនឌីប៊ីឌី (DBDE) នៃផ្សារកំណើនក៏បានធ្លាក់ចុះចំនួន ១០រៀល មកបិទត្រឹម២.៣១០ រៀលក្នុងមួយភាគហ៊ុន។ ខណៈភាគហ៊ុនពីរផ្សេងទៀតដែលមានរួមមាន ហ្ក្រេនធ្វីន (GTI) និងផេសថិក (PEPC) បានរក្សាតម្លៃថេរ។ តម្លៃជួញដូរសរុបនៃទីផ្សារគោលមានចំនួន ៨២៣,៤៥លានរៀល រីឯតម្លៃជួញដូរសរុបនៃទីផ្សារកំណើនមានចំនួន ៣០,២៧លានរៀល៕