Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគារ ២៣០លានដុល្លារ ជីប ម៉ុង ថៅវើសម្រេចបាន៦០% ហើយនឹងបង្ហាញខ្លួនជាផ្លូវការដើម្បីចូលរួមជំរុញសេដ្ឋកិច្ចកម្ពុជា

អគារកំពស់៤៥ជាន់  ជីប ម៉ុង ថៅវើ របស់ក្រុមហ៊ុន ជីប ម៉ុង ក្រោមការវិនិយោគទុនប្រមាណ ២៣០លានដុល្លារសហរដ្ឋអាមេរិក បានសម្រេចការសាងសង់៦០%ហើយ និងកំពុងត្រៀមខ្លួនឈានទៅដល់ការបង្អួតខ្លួនជាផ្លូវការនាចុងឆ្នាំ២០២២នេះ។

default

ក្រុមហ៊ុន ជីប ម៉ុង បានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារ ជីប ម៉ុង ថៅវើ កាលពីដើមឆ្នាំ២០១៩ ដែលមានផ្ទៃក្រឡាសរុប ១៤ ០៤២ ម៉ែត្រការ៉េ។ ទោះជាពិភពលោករងនូវវិបត្តិកូវីដ-១៩ក្ដី ដំណើរការសាងសង់របស់អគារ ជីប ម៉ុង ថៅវើ នៅតែ​បន្តឥតឈប់ឈរ ដែលបង្ហាញពីឆន្ទៈដ៏មោះមុតរបស់ក្រុមហ៊ុន ជីប ម៉ុង ក្នុងការបង្កើតអគារពាណិជ្ជកម្មចម្រុះអន្តរជាតិប្រកបដោយគុណភាពនិងសក្ដានុពលខ្ពស់នេះ ដើម្បីបំពេញតួនាទីក្នុងការបម្រើវិស័យធុរកិច្ចជាតិនិងអន្តរជាតិស្របនឹងការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចកម្ពុជា។

default

គួរបញ្ជាក់ផងដែរ អគារ ជីប ម៉ុង ថៅវើ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សី ជិតស្ពានអាកាស៥ មករា ដែលជាតំបន់សេដ្ឋកិច្ចនិងប្រកបទៅដោយការអភិវឌ្ឍ ដែលនឹងអនុញ្ញាតឲ្យ អគារពាណិជ្ជកម្មចម្រុះនេះ រួមចំណែកពង្រីកសក្ដានុពលរាជធានីភ្នំពេញកាន់តែខ្លាំងឡើងមួយកម្រិតទៀត៕

×