Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លៃជួញដូរសរុបនៃផ្សារគោល គឺ ៩៣៤.៩ លាន រៀល ហើយតម្លៃជួញដូរសរុបនៃទីផ្សារកំណើន គឺ ៤៨.៧២លានរៀល

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានថយចុះ ១,៣៨ភាគរយមកបិទនៅ ៤៦៦,៨២ ពិន្ទុនៅថ្ងៃនេះ។

ភាគហ៊ុនចំនួន២ ពីផ្សារគោលដែលរួមមាន កំពង់ផែស្វយ័តក្រុងភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានកំណើនចំនួន ២០០ និង ៤០រៀលរៀងគ្នា មកបិទនៅថ្លៃ ១៤.៩០០ និង ១៣.៣៦០រៀលក្នុងមួយហ៊ុន។

ភាគហ៊ុនចំនួន ៤ ដែលមាន អេស៊ីលីដា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហ្ក្រេនធ្វីន និង ផេសថិក មានការធ្លាក់ចុះ ២៤០,២០,២០ និង ១០រៀល ដែលមកបិទនៅថ្លៃ ១០.២៨០ ៧.១៤០ ៤.២០០ ៣.១៤០រៀល រៀងគ្នា។

ភាគហ៊ុន តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅរក្សាតម្លៃថេរដដែល។ ខណៈភាគហ៊ុន ឌីប៊ីឌី នៃផ្សារកំណើន មានការធ្លាក់ចុះចំនួន ៣០រៀល ហើយបិទនៅថ្លៃ ២.២៨០ រៀលក្នុងមួយហ៊ុន។ តម្លៃជួញដូរសរុបនៃផ្សារកំណើន គឺ ៩៣៤.៩ លានរៀលហើយតម្លៃជួញដូរសរុបនៃទីផ្សារកំណើន គឺ ៤៨.៧២លានរៀល។ តម្លៃជួញដូរសរុបនៃទីផ្សារទាំងពីរគឺ ៩៨៣.៦២លានរៀល៕

×