សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានថយចុះ ០,១០ភាគរយ មកបិទនៅ ៤៦៦,៣៦ ពិន្ទុនៅថ្ងៃនេះ។ ភាគហ៊ុនចំនួន ៣ មានការថយចុះថ្លៃដែល រួមមាន ភាគហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(PWSA) ផេសថិក (PEPC) និង កំពង់ផែស្វយ័តក្រុងភ្នំពេញ(PAS) ចំនួន ១៤០, ៤០ និង ២០រៀលរៀងគ្នា។
ភាគហ៊ុន អេស៊ីលីដា (ABC) គឺជាភាគហ៊ុនតែមួយគត់ដែលមានកំណើននៃទីផ្សារគោល ជាមួយនឹងការកើនឡើងថ្លៃចំនួន ២០រៀល មកបិទនៅថ្លៃ ១០.៣០០រៀលក្នុងមួយហ៊ុន។ ភាគហ៊ុនហ្ក្រេនធ្វីន (GTI) តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) និង កំពង់ផែស្វយ័តក្រុងភ្នំពេញ (PAS) បានរក្សាតម្លៃថេរ។
ឌីប៊ីឌី (DBDE) នៃទីផ្សារកំណើន ក៏មានកំណើនថ្លៃផងដែរ ចំនួន ១០រៀល ឬស្មើនឹង ០,៤៤ភាគរយ ដែលបិទនៅថ្លៃក្នុងមួយហ៊ុន។ តម្លៃជួញដូរសរុបនៃទីផ្សារគោលគឺ ៦៦,៣៧លានរៀល ខណៈតម្លៃជួញដូរសរុបនៃទីផ្សារកំណើនគឺ ៩,៨២លានរៀល៕