Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេសចិនបិទទីក្រុងដែលមានមនុស្សចំនួន ១,២ លាននាក់ បន្ទាប់ពីរកឃើញករណី COVID-19 ចំនួន ៣ករណី

មនុស្សជាង ១ លាននាក់នៅក្នុងទីក្រុងមួយនៅភាគកណ្តាលនៃប្រទេសចិនកំពុងត្រូវបានបង្ខាំងនៅក្នុងផ្ទះរបស់ពួកគេកាលពីថ្ងៃអង្គារ (4 មករា) បន្ទាប់ពីរកឃើញករណីជំងឺកូវីដ១៩ចំនួន ៣ករណី។ ទីក្រុងប៉េកាំងបានបន្តវិធីសាស្រ្ត “គ្មានកូវីដ-19” ជាមួយនឹងការរឹតបន្តឹងព្រំដែនដ៏តឹងរ៉ឹង និងការបិទខ្ទប់គោលដៅនានាចាប់តាំងពីមេរោគបានលេចឡើងជាលើកដំបូង។

ប៉ុន្តែយុទ្ធសាស្ត្រនេះបានស្ថិតនៅក្រោមសម្ពាធជាមួយនឹងការផ្ទុះឡើងជាបន្តបន្ទាប់ក្នុងស្រុកនាពេលថ្មីៗនេះ ហើយនៅសល់តែមួយខែទៀតប៉ុណ្ណោះ ដែលឈានដល់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ។ ទីក្រុងYuzhou (យូចូវ) ដែលជាទីក្រុងដែលមានប្រជាជនប្រមាណ ១,១៧ លាននាក់ក្នុងខេត្តហឺណាន បានប្រកាសថាចាប់ពីយប់ថ្ងៃចន្ទ ប្រជាពលរដ្ឋទាំងអស់ត្រូវស្នាក់នៅផ្ទះដើម្បីគ្រប់គ្រងការរីករាលដាលនៃមេរោគ។

សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីរកឃើញករណីចំនួនបីក្នុងរយៈពេលពីរបីថ្ងៃចុងក្រោយនេះ។ ប្រជាជននៅតំបន់កណ្តាល “មិនត្រូវឲ្យចេញទៅក្រៅទេ” យោងតាមសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះកាលពីថ្ងៃចន្ទ ខណៈដែលសហគមន៍ទាំងអស់ត្រូវបានឃាំងដោយ “ឆ្មាំ និងច្រកទ្វារ ដើម្បីអនុវត្តវិធានការបង្ការ និងគ្រប់គ្រងការរីករាលដាលយ៉ាងតឹងរ៉ឹង”។

ទីក្រុងបានប្រកាសរួចហើយថា ខ្លួនកំពុងបញ្ឈប់សេវាកម្មរថយន្តក្រុង និងតាក់ស៊ី និងបិទផ្សារទំនើប សារមន្ទីរ និងកន្លែងទេសចរណ៍នានា។ ប្រទេសចិនបានរាយការណ៍ពីករណី COVID-19 ថ្មីចំនួន 175 ផ្សេងទៀតកាលពីថ្ងៃអង្គារ រួមទាំងប្រាំនៅក្នុងខេត្ត Henan និង៨នៅក្នុងចង្កោមដាច់ដោយឡែកមួយដែលភ្ជាប់ទៅនឹងរោងចក្រកាត់ដេរនៅភាគខាងកើតទីក្រុង Ningbo ។

ទោះបីជាករណីដែលត្រូវបានរាយការណ៍មានកម្រិតទាបបើធៀបនឹងកន្លែងផ្សេងទៀតក្នុងពិភពលោកក៏ដោយ ការឆ្លងមេរោគថ្មីក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះបានឈានដល់កម្រិតខ្ពស់ដែលមិនបានឃើញនៅក្នុងប្រទេសចាប់តាំងពីខែមីនាឆ្នាំ 2020 ។ ការ​កើន​ឡើង​នេះ​កើត​ឡើង​ ខណៈ​ទីក្រុង​ប៉េកាំង​ត្រៀម​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​អូឡាំពិក​រដូវរងា​នៅ​ខែ​ក្រោយ៕ ប្រភព៖AFP/ac

×