ចម្លើយរបស់សត្វដែលមើលទៅដូចនាគ នោះគឺជាត្រីសមុទ្រទឹកជ្រៅមួយប្រភេទដែលមានឈ្មោះថា “Oarfish” ភាគច្រើនគេធ្លាប់តែប្រទះឃើញវាគឿងងាប់នៅលើឆ្នេរ មិនងាយនិងបានឃើញវាមានជីវិតទេ ប៉ុន្តែអ្នកទេសចរណ៍មួយក្រុមនេះមានសំណាងបានជួបដោយផ្ទាល់ និងយ៉ាងប្រកៀកទៀតផង ក្នុងខណៈពេលដែលពួកគេបានទៅអុំទូក kayak លេងនៅឯ Baja ប្រទេស Mexico ដែលបានរៀបចំឡើងដោយក្រុមហ៊ុន Un-Cruise Adventure។
ត្រីទាំង ២ ក្នុងវីដេអូនេះមានប្រវែង 15feet ត្រូវជា ៤ម៉ែត្រ វាធំហើយកម្ររទៀត នេះគឺជារឿងដ៏ល្អមួយដែលសត្វនេះមានសុខភាពល្អ ហើយនៅមិនទាន់ផុតពូជនៅឡើយ។
Oarfish អាចរីកធំធាត់ដល់ទៅប្រវែង 50feet ស្មើរនឹង ១៥.២៥ម៉ែត្រ វាអាចប្ដូរសភាពរស់ក្នុងសីតុណ្ហភាពណាក៏បាន តែវាភាគច្រើនបានប្រទះក្នុងតំបន់សមុទ្រទឹកក្ដៅ tropical oceans។ វាមានភ្នែកធំ តែមាត់តូចហើយគ្មានធ្មេញទេ ចំណីរបស់វាគឺ zooplankton សត្វតូចៗម្យ៉ាងនៅក្នុងទឹកប្រៃដែលបញ្ចេញពន្លឺនៅពេលយប់។ តាមធម្មតាជម្រៅដែលពួកវានៅគឺ 3000feet ស្មើរនឹង ៩១៥ម៉ែត្រ ទើបធ្វើអោយការប្រទះពួកវាដែលប្រដេញគ្នាលេងនៅកន្លែងទឹករាក់នេះជារឿងដ៏កម្រយ៉ាងខ្លាំង៕ ក្ខិណី
(រូបទាំងអស់ខាងក្រោមនេះគឺស្ថិតនៅតំបន់ខុសៗគ្នា ដែលគេបានត្រឹមប្រទះឃើញខ្មោចរបស់ពួកវាគឿងលើឆ្នេរតែប៉ុណ្ណោះ)