ភាគហ៊ុនចំនួន ៤ នៅលើទីផ្សារបានកើនឡើង ដោយមិនមានភាគហ៊ុនណាមួយធ្លាក់ចុះឡើយ។ ភាគហ៊ុន កំពុងផែស្វយ័តភ្នំពេញ បានងើបឡើងវិញ ២២០ រៀលកាលពីថ្ងៃម្សិលមិញ ចំណែក ភាគហ៊ុន ហ្ក្រេនធ្វីន ឌីប៊ីឌី និងអេស៊ីលីដា វិញមានកំណើន ៤០រៀល ៣០រៀល និង ២០រៀល ឡើងរៀងគ្នា។ ភាគហ៊ុនដែលនៅសល់ទាំងឡាយនៅលើទីផ្សារបានរក្សាថ្លៃថេរដដែល។
នេះជាហេតុនាំឲ្យសន្ទស្សន៍ផ្សារមូលបត្រកម្ពុជា កើនឡើង ០,២១ភាគរយ ដល់ ៤៦៧,៦៥ ពិន្ទុ ហើយមានតម្លៃជួញដូរសរុបទីផ្សារគោលចំនួន ៤៧១,៥២លានរៀល៕