Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងឧស្សាហកម្មវៀតណាម ដាក់គោលដៅនាំចេញក្នុងកំណើន ៨ភាគរយនៅឆ្នាំ២០២២

ទោះបីជាសេដ្ឋកិច្ចភាគច្រើនត្រូវបានរងផលប៉ះពាល់ដោយរលកទី ៤ នៃជំងឺកូវីដ១៩ ក្នុងឆ្នាំ ២០២១យ៉ាងណាក៏ដោយ ប៉ុន្តែការនាំចេញ-នាំចូលរបស់វៀតណាមកើនជិត ៦៧០ ពាន់លានដុល្លារអាមេរិក ដែលកើនឡើងជិត ២៣ ភាគរយ បើធៀបនឹងឆ្នាំ ២០២០។

ការកើនឡើងនេះបានធ្វើឱ្យវៀតណាមក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចនាំមុខគេទាំង 20 ទាក់ទងនឹងពាណិជ្ជកម្មអន្តរជាតិ។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyễn Hồng Diên បានប្រកាសអំពីទិន្នន័យនៅក្នុងកិច្ចប្រជុំមួយនៅទីក្រុងហាណូយកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ គាត់បាននិយាយថា “ចូលដល់ឆ្នាំ ២០២២ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានកំណត់គោលដៅនៃការបង្កើនការនាំចេញពី ៦ ទៅ ៨% ចាប់ពីឆ្នាំ ២០២១ ខណៈដែលសមតុល្យពាណិជ្ជកម្មនឹងរក្សាបាននូវអតិរេក”។

នៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ លោក Diên បាននិយាយអំពីចំណូលសរុប ការនាំចេញឈានដល់ ៣៣៦,​២៥ ពាន់លានដុល្លារ កើនឡើង ១៩ ភាគរយ ខណៈដែលអតិរេកពាណិជ្ជកម្មមានចំនួន ៤ពាន់លានដុល្លារ។ លោក​បាន​បន្ត​ថា ឧស្សាហកម្ម​នេះ​គឺជា​ឆ្នាំ​ជោគជ័យ​ក្នុង​ការ​នាំ​ចេញ ​បើ​ទោះ​បី​ជា​មាន​ការ​លំបាក​បន្តិច​បន្តួច​ក៏​ដោយ។

លោករដ្ឋមន្ត្រីបាននិយាយថា “វៀតណាមបានរក្សាអតិរេកពាណិជ្ជកម្មសម្រាប់រយៈពេលប្រាំមួយឆ្នាំជាប់ៗគ្នា”។

កំណើនត្រូវបានគេមើលឃើញនៅក្នុងទីផ្សារ ដែលវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយ រួមមាន ចិនមាន ១៥ ភាគរយ អាម៉េរិកមាន ២៤.២ ភាគរយ សហភាពអឺរ៉ុប ១៤ ភាគរយ អាស៊ាន ២៥.៨ ភាគរយ សាធារណរដ្ឋកូរ៉េ ១៥.៨ ភាគរយ ឥណ្ឌា ២១ ភាគរយ នូវែលសេឡង់ ៤២.៥ ភាគរយ និងអូស្ត្រាលី ៣.១ ភាគរយ។

ឧស្សាហកម្មប្រេង និងឧស្ម័នបានសម្រេចតាមគោលដៅនាំចេញទាំងអស់មុនកាលកំណត់ ដោយបានរួមចំណែកច្រើនបំផុតដល់ថវិកាជាមួយ 75.4 ពាន់ពាន់លានដុង។ ឧស្សាហកម្មធ្យូងថ្មបានខិតខំប្រឹងប្រែងដើម្បីជម្នះការលំបាក និងបានបញ្ចប់ផែនការគោលដៅនាំចេញរបស់ខ្លួនសម្រាប់ឆ្នាំ ២០២១៕ ប្រភព៖ VNS

×