សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា មានកំណើនបន្តិចបន្តួចចំនួន ០,០១ភាគរយ ដល់ ៤៦៧,០៨ ពិន្ទុ ដោយមានភាគហ៊ុនភាគច្រើនរក្សាថ្លៃថេរដដែល។
ភាគហ៊ុនចំនួនពីរប៉ុណ្ណោះ ដូចជា ភាគហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ(PPAP) និង ឌីប៊ីឌី (DBDE) មានការកើនឡើងនៅថ្ងៃនេះចំនួន ៦០ និង ១០រៀលរៀងគ្នា។
ភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ(PPSP) វិញបានថយចុះ ១០រៀល។ តម្លៃជួញដូរភាគហ៊ុនសរុបរបស់ទីផ្សារគោលមានចំនួន ៤០២,៧៤ លានរៀល ចំណែកទីផ្សារកំណើនវិញមានចំនួន១០.១៨លានរៀល៕