Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បេសកជនអង្គការសហប្រជាជាតិជំរុញឲ្យមានដំណោះស្រាយអាស៊ានប្រកបដោយបរិយាបន្នទៅនឹងវិបត្តិ មីយ៉ាន់ម៉ា

បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ បានជំរុញបណ្តាប្រទេសអាស៊ីអាគ្នេយ៍ឱ្យគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អន្តរជាតិដើម្បីគៀរគរគ្រប់ភាគី ចូលរួមដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយយោធា ការលើកឡើងនេះធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីមេដឹកនាំកំពូលប្រចាំតំបន់បានធ្វើដំណើរទៅទីនោះដើម្បីជួបប្រមុខរបបយោធាមីយ៉ាន់ម៉ា។

លោកស្រី Noeleen Heyzer បេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកប្រទេសមីយ៉ាន់ម៉ា បានជួបពិភាក្សាតាមប្រព័ន្ធអនឡាញជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រធានប្តូរវេនថ្មីនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងបានស្វែងរកកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីផ្តល់នូវជំនួយមនុស្សធម៌ និងរិះរកវឌ្ឍនភាពទៅលើដំណោះស្រាយសន្តិភាពទាំង៥ចំនុចដែលបានជាប់គាំង។ អង្គការសហប្រជាជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ទី 13 ខែមករា។

លោក ហ៊ុន សែន បានទៅធ្វើទស្សនកិច្ច និងជួបមេដឹកនាំរបបយោធាលោក Min Aung Hlaing កាលពីសប្តាហ៍មុន ដោយក្រុមសិទ្ធិមនុស្សបាននិយាយថា ជារបបផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដោយការធ្វើរដ្ឋប្រហារ យោធាកាលពីឆ្នាំមុន និងការបង្រ្កាបទៅលើសកម្មជនប្រជាធិបតេយ្យ និងអ្នកគាំទ្ររបស់រដ្ឋាភិបាលដែលត្រូវបានបណ្តេញគឺលោកស្រី Aung San Suu Kyi រាប់ពាន់នាក់។

ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលទៅក្នុងភាពចលាចលអស់រយៈពេលជិតមួយឆ្នាំមកហើយ ដោយយោធាបានបង្ក្រាបការតវ៉ា និងការប្រយុទ្ធគ្នាជាមួយកងទ័ពជនជាតិភាគតិច និងកងជីវពលដែលទើបបង្កើតថ្មី ដែលវាហៅថា “ភេរវករ”។ យ៉ាងហោចណាស់ជនស៊ីវិល 1,400 នាក់ត្រូវបានសម្លាប់ នេះបើយោងតាមសកម្មជនដែលលើកឡើងដោយអង្គការសហប្រជាជាតិ។

សេចក្តីថ្លែងការណ៍បាននិយាយថា “បេសកជនពិសេសបានគាំទ្រឲ្យមានវិធានការកសាងទំនុកចិត្ត ពី
បណ្តាអ្នកពាក់ព័ន្ធទាំងអស់ បន្ថែមលើអង្គការប្រដាប់អាវុធជនជាតិភាគតិច”។ ជម្លោះនេះបានបង្កឱ្យមានភាពមិនចុះសម្រុងគ្នាក្នុងអាស៊ានអំពីវិធីដោះស្រាយជាមួយមីយ៉ាន់ម៉ា ដែលបានមើលឃើញថា ការដកចេញដែលមិនធ្លាប់មានពីមុនមកកាលពីឆ្នាំមុនចំពោះវត្តមានឧត្តមសេនីយកំពូលរបស់មីយ៉ាន់ម៉ាពីកិច្ចប្រជុំអាស៊ានជុំវិញការខកខានមិនបានគោរពនិងការប្តេជ្ញាលើសន្តិភាព។

បេសកជន​ពី​ប្រធាន​មុន​គឺ​ប្រ៊ុយណេ បាន​ធ្វើ​ការ​ជួប​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ជា​លក្ខខណ្ឌ​ជាមុន​សម្រាប់​ការ​បំពេញ​ទស្សនកិច្ច ដែល​របប​យោធា​បាន​ច្រានចោល។ លោក ប្រាក់ សុខុន ដែលជាបេសកជនពិសេសទទួលបន្ទុកកិច្ចការ​មីយ៉ាន់ម៉ាទើបតែងតាំងថ្មីរបស់​កម្ពុជា​បាន​ថ្លែង​ថា​វិធីសាស្ត្រ​នេះ​មិន​មាន​លទ្ធផល​ទេ។

Heyzer បានជំរុញឱ្យ លោកប្រាក់ សាខុន ធ្វើការជាមួយលោកស្រី និងសហគមន៍អន្តរជាតិ លើ “យុទ្ធសាស្ត្រសម្របសម្រួល ឆ្ពោះទៅរកការបង្កើតបរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនារួម”។ លោក​ស្រី​បាន​សង្កត់​ធ្ងន់​ថា​ដំណោះស្រាយ​ចាំបាច់​ត្រូវ​ទទួល​បាន​ពី​ការ​ចូល​រួម​ដោយ​ផ្ទាល់​ជាមួយ​និង​ការ​ស្តាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដែល​រង​ផល​ប៉ះពាល់​ទាំង​អស់»៕​ប្រភព៖ រ៉យទ័រ

×