ថ្វីត្បិតតែស្ថិតក្នុងស្ថានភាពរងការឡោមព័ទ្ធសេដ្ឋកិច្ច លទ្ធភាពទំនាក់ទំនងជាមួយវិស័យវិទ្យាសាស្ត្របច្ចេកទេសរីកចម្រើនពិភពលោក មានកម្រិតក្តី ប៉ុន្តែថ្មីៗនេះអ្នកវិទ្យាសាស្ត្រកូរ៉េខាងជើង ប្រកាសថា ពួកគេបានអភិវឌ្ឍន៍ជោគជ័យឱសថមួយប្រភេទមានសមត្ថភាពក្នុងការព្យាបាលជំងឺមហារីក ។