ខេត្តកំពង់ឆ្នាំង ៖ អង្គភាពការពារកុមារ (CPU) នៅថ្ងៃទី១៧ខែមករាឆ្នាំ២០២២នេះ បានឲ្យដឹងថា បេសកកម្មស្វែងរកកុមារអាយុ ០៣ឆ្នាំ នៅខេត្តកំពង់ឆ្នាំង ត្រូវបានបញ្ចប់ដោយភាពសោក.នាដ.កម្ម , ពេលដែលការពិនិត្យត្រូវបានបញ្ចប់ ក្រុមការងារទាំងអស់ បានធ្វើការពិភាក្សាជាមួយមន្រ្តីស៊ើបអង្កេត និងមន្រ្តីនគរបាលខេត្តកំពង់ឆ្នាំង ដោយមូលហេតុ នៃការស្លា.ប់ជាក់ស្តែង គឺត្រូវបានរកឃើញថា ដោយការលង់ទឹកចៃដន្យ។
កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នៅវេលាម៉ោង១០ព្រឹក នារីម្នាក់រស់នៅឃុំឆក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានរាយការណ៍អំពីការបាត់ខ្លួន របស់កូនប្រុសអាយុ ០៣ឆ្នាំ ពីមុខផ្ទះរបស់ខ្លួន។ កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងអ្នកភូមិបាននាំគ្នាស្វែងរកកុមារបាត់ខ្លួន តែពុំមានភាពជោគជ័យទេ។
នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ អង្គភាពការពារកុមារ (CPU) បានទទួលដំណឹងពីការបាត់ខ្លួននេះ ហើយបានបញ្ជូនកម្លាំងក្រុមការងារស៊ើបអង្កេត និងកម្លាំងសុនខជំនាញ ដើម្បីផ្តល់ជំនួយបន្ថែមក្នុងការស្វែងរក។ ក្នុងរយៈពេល២ម៉ោង សុនខជំនាញបានតាមដានខ្លឹនទៅដល់ប្រឡាយទឹកមួយ ដែលមានចម្ងាយប្រហែល ៤០០ម ពីទីតាំងដែលគេបានឃើញកុមារបាត់ខ្លួនជាលើកចុងក្រោយ។
អង្គភាពការពារកុមារ (CPU) បានស្នើរសុំជំនួយពីប្រជាពលរដ្ឋ និងយកសម្ភារៈបូមទឹក ដើម្បីបូមទឹកប្រឡាយចេញ។ ២០នាទីក្រោយ សាកសពរបស់កុមារអាយុ ៣ឆ្នាំ នេះត្រូវបានរកឃើញ។ អង្គភាពការពារកុមារ (CPU) បានបញ្ជូនក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) ទៅកន្លែងកើតហេតុភ្លៀមៗ ហើយក្នុងកិច្ចសហប្រតិបត្តិការជាមួយនគរបាលជាតិកម្ពុជា បានធ្វើកោសវិច័យទៅសាកសពរបស់ក្មេងនេះ។ ពេលដែលការពិនិត្យត្រូវបានបញ្ចប់ ក្រុមការងារទាំងអស់បានធ្វើការពិភាក្សាជាមួយមន្រ្តីស៊ើបអង្កេត និងមន្រ្តីនគរបាលខេត្តកំពង់ឆ្នាំង។ មូលហេតុនៃការស្លា.ប់ជាក់ស្តែងគឺត្រូវបានរកឃើញថា ដោយការលង់ទឹកចៃដន្យ។
អង្គភាពការពារកុមារ (CPU) និងក្រុមការងារស៊ើបអង្កេតទាំងអស់ សូមថ្លែងនូវការសោកសៅជូនចំពោះក្រុមគ្រួសាររងគ្រោះ និងសាច់ញាតិទាំងអស់ និងសូមថ្លែងអំណរគុណ ទៅដល់អ្នកទាំងអស់គ្នា ដែលបានផ្តល់ជំនួយក្នុងការស្វែងរកសាកសពនេះ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី