Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុន កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) បានធ្លាក់ថ្លៃខ្ពស់ជាងគេ ចំនួន ២២០ រៀលក្នុងមួយហ៊ុនកាលពីម្សិលមិញ

បន្ទាប់ពីមានកំណើន៣ថ្ងៃជាប់គ្នា សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា (CSX) កាលពីម្សិលមិញនេះ បានធ្លាក់ចុះ ០,១៥% មកបិទត្រឹម ៤៦៧,៥៧ពិន្ទុ។

តម្លៃជួញដូរភាគហ៊ុនសរុបរបស់ទីផ្សារគោលក៏មានចំនួនទាប ជាងថ្ងៃមុនៗបន្តិចផងដែរ ចំនួន ៣៣៦,៨៥ លានរៀល។ ភាគហ៊ុនចំនួន ៤ បានធ្លាក់ចុះ​ដែលក្នុងនោះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) ហ្ក្រេនធ្វីន (GTI)កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) និង កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) បានបិទត្រឹមថ្លៃ ៧.១០០ រៀល, ៤.២៤០រៀល, ១៤.៦៨០ រៀល និង ១៣.៣០០រៀលរៀងគ្នា។

ភាគហ៊ុន កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) បានធ្លាក់ចុះខ្ពស់ជាងគេ ចំនួន ២២០ រៀលក្នុងមួយហ៊ុន។ ភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) ជាភាគហ៊ុនតែមួយគត់នៅលើទីផ្សារគោលដែលមានកំណើនចំនួន ២០រៀល ដល់ ២.០៧០ រៀល ក្នុងមួយហ៊ុន។ នៅលើទីផ្សារកំណើនវិញ ឌីប៊ីឌី (DBDE) បានកើនឡើង ១០រៀល មកបិទនៅថ្លៃ ២.៣០០រៀលក្នុងមួយហ៊ុន ជាមួយនឹងតម្លៃជួញដូរចំនួន ៦.១២លានរៀល៕

×