ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៧ ខែមករា បានរាយការណ៍ថា លោក អែមម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានបង្ហាញឲ្យដឹងនូវគម្រោងវិនិយោគថ្មីៗចំនួន២៤ នៅក្នុងប្រទេសបារាំង និង ការរីកចម្រើនសេដ្ឋកិច្ច ដែលសបញ្ជាក់ពីកំណែទម្រង់សេដ្ឋកិច្ចរបស់លោកដែលកំពុងទទួលបានផ្លែផ្កា ខណៈ ការបោះឆ្នោតប្រធានាធិបតីថ្មីនៅសល់តិចជាងបីខែប៉ុណ្ណោះ ដោយគេរំពឹងថាលោកនឹងចូលរួមឈរឈ្មោះម្ដងទៀត។
ប្រធានាធិបតីរូបនេះ នឹងប្រកាសគម្រោងឧស្សាកម្មមួយដែលមានទំហំទឹកប្រាក់រហូតដល់ ៣០០លានអឺរ៉ូ ឬស្មើនឹង ៣៤២លានដុល្លារអាមេរិករបស់ក្រុមហ៊ុនអាល្លឺម៉ង់ BASF។ គម្រោងនេះស្ថិតនៅក្នុងចំណោមគម្រោងវិនិយោគទាំង២១ ដែលមានទំហំទឹកប្រាក់សរុប ៤ពាន់លានអឺរ៉ូ ដែលគេរំពឹងថានឹងបង្កើត ការងារ ប្រមាណ ១០,០០០កន្លែង ខណៈក្រុមហ៊ុនអាមេរិក Pfizer ក៏បានប្រកាសផែនការបោះទុន វិនិយោគ ៥២០លានអឺរ៉ូ នៅក្នុងប្រទេសបារាំងផងដែរ៕