សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានកើនឡើង ០,៥២% នៅថ្ងៃអង្គារម្សិលមិញនេះ មកបិទត្រឹម ៤៧០,០១ ពិន្ទុ។
ភាគហ៊ុនចំនួន ៤ នៃទីផ្សារគោលរួមមាន PPAP, ABC, GTI, និង PPSP មានការកើនឡើងចំនួន ១២០, ៨០, ២០, និង ១០រៀលរៀងគ្នា។ ភាគហ៊ុនតែមួយប៉ុណ្ណោះគឺ PAS ដែលមានការធ្លាក់ចុះចំនួន ២០រៀល មកបិទនៅថ្លៃ ១៣.២៨០ រៀលក្នុងមួយហ៊ុន។ ភាគហ៊ុនចំនួន ២ ដែលរួមមាន PWSA, PEPC បានរក្សាតម្លៃថេរ។
ភាគហ៊ុន DBDE នៃទីផ្សារកំណើនបានកើនឡើងចំនួន ១០រៀល មកបិទនៅថ្លៃ ២.៣១០ រៀលក្នុងមួយហ៊ុន។ តម្លៃជួញដូរសរុបរបស់ទីផ្សារគោលមានចំនួន ៥២២,២៤លានរៀល និងតម្លៃជួញដូរសរុបនៃទីផ្សារកំណើនមានចំនួន ៨,៩២ លានរៀល។ តម្លៃជួញដូរសរុបនៃទីផ្សារពីរមានចំនួន ៥៣១,១៧ លានរៀល៕