Wednesday, January 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេសចិនរាយការណ៍ពីករណីឆ្លង កូវីដ-១៩ ថ្មីចំនួន ៣៤ ករណី ក្នុងចំណោមបុគ្គលិកដែលទាក់ទងនឹងកីឡាអូឡាំពិក

ប៉េកាំង៖ គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍កីឡារដូវរងាឆ្នាំ ២០២២ នៅទីក្រុងប៉េកាំង បាននិយាយកាលពីថ្ងៃអាទិត្យ (៣០ មករា) ថា មានករណីឆ្លងកូវីដ-១៩ថ្មីចំនួន ៣៤ករណី ត្រូវបានរកឃើញក្នុងចំណោមបុគ្គលិកដែលទាក់ទងនឹងកីឡាអូឡាំពិក។

ក្នុង​ចំណោម​នោះ មាន​១៣​នាក់​ជា​អត្តពលិក ឬ​មន្ត្រី​ដែល​បាន​ធ្វើ​តេស្ត​វិជ្ជមាន ​បន្ទាប់​ពី​បាន​មក​ដល់​អាកាសយានដ្ឋាន​កាល​ពី​ថ្ងៃ​សៅរ៍។ ក្នុងចំណោមអ្នកឆ្លងសរុប, ២៣នាក់ស្ថិតក្នុងចំណោមអ្នកមកដល់អាកាសយានដ្ឋានថ្មី ខណៈ ១១ នាក់គឺជាអ្នកមកដល់រួចហើយ។

គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍កីឡារដូវរងា អនុញ្ញាតឱ្យអ្នកចូលរួមកីឡាំអូឡាំពិកផ្លាស់ទីដោយសេរីរវាងកន្លែងស្នាក់នៅ និងកន្លែងប្រគួតកីឡាអូឡាំពិក លើការដឹកជញ្ជូនផ្លូវការ ប៉ុន្តែពួកគេមិនត្រូវបានអនុញ្ញាតឱ្យផ្លាស់ទីដោយសេរីនៅក្នុងទីក្រុងនោះទេ។ អ្នកពាក់ព័ន្ធទាំងអស់នៃកីឡាអូឡាំពិក រួមទាំងប្រព័ន្ធផ្សព្វផ្សាយ និងបុគ្គលិកក៏ត្រូវបានធ្វើតេស្តជារៀងរាល់ថ្ងៃផងដែរ។

គណៈកម្មាធិការអូឡាំពិកប៉ូឡូញបាននិយាយកាលពីថ្ងៃអាទិត្យថា Maliszewska គឺជាអត្តពលិកជនជាតិប៉ូឡូញទីប្រាំបី ដែលបានធ្វើតេស្តវិជ្ជមាន និងបានកំពុងធ្វើចត្តាឡីស័ក។ នាងបានឆ្លងកូវីដ-១៩ពីមិត្តអ្នកជិះស្គីល្បឿន Natalia Czerwonka, Magdalena Czyszczon និង Marek Kania ក្នុងការដាក់ឲ្យនៅដាច់ដោយឡែក ។

អូស្ត្រាលី​បាន​ប្រកាស​ពី​ការ​ធ្វើ​តេស្ត​រក​ឃើញ​ COVID-19 វិជ្ជមាន​កាល​ពី​ថ្ងៃ​អាទិត្យ​ក្នុង​ចំណោម​សមាជិក​ក្រុម​របស់​ខ្លួន ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា​ជា​អត្តពលិក ឬ​ជា​បុគ្គលិក​បង្វឹក​ទេ។ អ្នករៀបចំកីឡាអូឡាំពិកនៅទីក្រុងប៉េកាំងបានព្រមានអំពីករណីបន្ថែមទៀតនៅក្នុងប៉ុន្មានថ្ងៃខាងមុខ ដោយសាររដ្ឋធានីរបស់ប្រទេសចិនអនុវត្តវិធានការតឹងរ៉ឹង ការរឹតបន្តឹងចលនា និងការទាក់ទងរបស់អ្នកចូលរួមកីឡាណាមួយជាមួយប្រជាជនក្នុងតំបន់៕ ប្រភព៖​រ៉យទ័

×