យុវជនម្នាក់នៅខេត្ត បេនត្រែ បានសិក្សា និងបង្កើតផ្លែក្រូចថ្លុង មានរាងបួនជ្រុង ហើយរក្សាបានគុណភាពឆ្ងាញ់ពិសារកំពុងពេញនិយម ។
យុវជនដែលនៅខេត្តខាងលើបានបង្កើតផ្លែក្រូចថ្លុងមានមុំបួន ហើយគាត់សរសេរអក្សរតាមទំនៀមទម្លាប់វៀតណាមពីលើនោះ បុណ្យ សំណាង អាយុវែង ទេពកោសល្យ… ។
គាត់និយាយថា ថ្វីត្បិតការកៀបបង្ខំឲ្យវាខុសសភាពដើមបែបនេះ ធ្វើឲ្យវាថយចុះទម្ងន់ពី ២គីឡូក្រាម មកនៅត្រឹម ១,៥គីឡូក្រាមប៉ុណ្ណោះ ប៉ុន្តែតម្លៃរបស់វាកើនឡើងខ្លាំង ដោយលក់បានពីចន្លោះ ២៥-៣៥ដុល្លារ ឯណោះ។
លោកតឹម ឲ្យដឹងបន្ថែម ថ្វីត្បិតផ្លែក្រូចថ្លុងមានការប្តូរទ្រង់ទ្រាយ ប៉ុន្តែរសជាតិវាពុំមានផ្លាស់ប្តូរឡើយ ។
លោកផ្តាំទៅប្រជាកសិករទាំងឡាយថា អ្វីក៏ដោយគប្បីព្យាយាមសិក្សាស្រាវជ្រាវនោះ វានឹងនាំប្រយោជន៍មកឲ្យអ្នកយ៉ាងច្រើននឹកស្មានមិនដល់ ៕