បង់ក្លាដែស៖ គ្រួសារជាង 350 ដែលរស់នៅក្នុងតំបន់ Moheshkhali, Cox’s Bazar កំពុងរស់នៅក្នុងស្ថានភាពមិនអាចទ្រាំទ្របាន បន្ទាប់ពីត្រូវបានគេបណ្តេញចេញពីផ្ទះ និងដីរបស់ពួកគេ ខណៈដែលក្រុមហ៊ុនបរទេសកំពុងលេបយកដីបន្ថែមទៀតសម្រាប់គម្រោងផ្ទេរប្រេងឆៅរបស់ពួកគេ។
នៅក្នុងខែធ្នូ ឆ្នាំ ២០១៦ សាជីវកម្មប្រេងបង់ក្លាដែស (BPC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន China Petroleum Pipeline Engineering Company Limited (CPPECL) ដើម្បីសាងសង់ Single Point Mooring (SPM) ខណៈដែលការងារជាក់ស្តែងបានចាប់ផ្តើមនៅក្នុងខែឧសភា ឆ្នាំ ២០១៦។
ចាប់តាំងពីពេលនោះមក ប្រជាជននៅតំបន់ Moheshkhali រងទុក្ខវេទនា ហើយជនរងគ្រោះនៃគម្រោងជាច្រើនគ្រួសារបានរាយការណ៍ថា ពួកគេមិនបានទទួលការជូនដំណឹងអំពីការបណ្តេញចេញណាមួយឡើយ។
ទោះបីជាពួកគេត្រូវបានសន្យាថានឹងមានកន្លែងស្នាក់នៅ និងដីកសិកម្មដែលប្រសើរជាងក៏ដោយ ជនរងគ្រោះពីការបណ្តេញចេញបានរាយការណ៍ថាពួកគេរស់នៅក្នុង “អាណានិគម” ដែលមានគុណភាពអន់ ជាមួយនឹងគ្រួសារដែលប្រមូលផ្តុំគ្នានៅកន្លែងតូចៗ។ អាជ្ញាធរបានផ្តល់សំណងដល់កសិករនូវដីដែលមិនអាចធ្វើស្រែចម្ការបាន ដោយទុកឱ្យពួកគេខ្វះខាតក្នុងការផ្គត់ផ្គង់គ្រួសាររបស់ពួកគេ។
ទោះបីជាមានការសន្យាថានឹងស្តារឡើងវិញនូវអ្នករងគ្រោះទាំងអស់ក៏ដោយ អ្នកស្រុកបានសម្តែងការខកចិត្តរបស់ពួកគេថា “មិនទាន់មានការស្តារនីតិសម្បទារហូតដល់ពេលនេះ” ។ គ្រួសារភាគច្រើនត្រូវបានជ្រកកោនបណ្ដោះអាសន្ននៅក្នុងអាណានិគមមួយ ជាជាងផ្ទះដែលគេបានសន្យា ដោយមានមនុស្សជាង១៥ នាក់រស់នៅនិងប្រើរបស់រួមគ្នា។
Shahabuddin បាននិយាយថា “ខ្ញុំមានដីជិត ៣០ហិកតានៅក្នុងទីតាំងគម្រោង។ សាច់ញាតិរបស់ខ្ញុំ និងខ្ញុំមានផ្ទះនៅទីនេះ។ មេដឹកនាំធំៗទាំងអស់នៃ Moheskhali និង Cox’s Bazar បានសន្យាថា ប្រសិនបើយើងទុកដីទាំងនោះឲ្យគម្រោងរបស់រដ្ឋាភិបាល ពួកគេនឹងស្តារសងពួកយើងវិញ។ តែយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ គ្មានការស្តារនីតិសម្បទាណាមួយកើតឡើងនៅឡើយទេ”។
អ្នកត្រូវគេបណ្តេញចេញមួយរូបទៀតបាននិយាយថា “នៅត្រើយខាងកើត ខ្ញុំមានដីច្រើនណាស់។ ខ្ញុំធ្លាប់ដាំម្លូ និង ស្រូវជាដើម ខ្ញុំបានសាងសង់ផ្ទះស្អាតមួយ។ ហើយខ្ញុំទទួលបានត្រឹមតែ Tk.300,000 ]ប្រហែល $3,493]។ បន្ទាប់មកមិនមានក៏មិនមានអ្វីឲ្យខ្ញុំទៀតទេ»។ ជនរងគ្រោះម្នាក់ទៀតបានប្រាប់ភ្នាក់ងារព័ត៌មាន A24 ថា
“អ្នកខ្លះត្រូវបានផ្តល់ឱ្យ ចំនួន Tk 50,000 [ប្រហែល [$581] និងមួយចំនួនត្រូវបានផ្តល់ឱ្យ Tk 100,000 [ប្រហែល $1,163] ជាមួយនឹងការសន្យានៃការស្តារនីតិសម្បទាឡើងវិញ។ ហើយពួកគេបានដាក់ពួកយើងនៅក្នុងអាណានិគមមួយនេះ” ។
យោងតាមអ្នកបរិស្ថាន លោក Dipak Sharma Dipu បាននិយាយថា ក្រុមហ៊ុនរដ្ឋរបស់ចិន ដែលប្រតិបត្តិការក្នុងនាមអភិវឌ្ឍន៍ បានធ្វើគម្រោងកាត់តាមភ្នំតែមួយគត់របស់កោះ Moheskhali ។ លោក Dipu បាននិយាយថា ពួកគេនឹងប្រឹងទប់ស្កាត់រាល់គម្រោង “អភិវឌ្ឍន៍” ដែលបណ្តេញគ្រួសារចេញពីដីរបស់ពួកគេ៕ A24