ភាគហ៊ុននៅលើទីផ្សារគោលទាំងអស់ បានកើនឡើងនៅថ្ងៃចន្ទដើមសប្តាហ៍នេះ ហើយភាគហ៊ុនអេស៊ីលីដា បាននាំមុខគេជាមួយនឹងកំណើន ១៨០រៀល។
ចំណែកឯភាគហ៊ុនទាំងឡាយផ្សេងទៀតវិញ មានកំណើនចន្លោះពី ២០ទៅ ៨០រៀលក្នុងមួយហ៊ុន។ អេស៊ីលីដា បានគ្របដណ្តប់ប្រមាណ ៨១% នៃតម្លៃជួញដុរសរុបរបស់ទីផ្សារគោលទាំង ១,៧១ប៊ីលានរៀល។
នៅលើទីផ្សារកំណើនវិញ ឌីប៊ីឌី បានរក្សាថ្លៃថេរដដែលខណៈដែល JSL បានបន្តការកើនឡើងថ្លៃភាគហ៊ុនដល់ដែនខ្ពស់បំផុតប្រចាំថ្ងៃសម្រាប់ថ្ងៃនេះ ចំនួន ៤២០រៀលក្នុងមួយហ៊ុន។
បើប្រៀបធៀបតម្លៃជួញដូរវិញ តម្លៃជួញដូរភាគហ៊ុន ឌីប៊ីឌី មានចំនួនជាង ៧៦ ដងច្រើនជាង JSL។ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជាបានកើនឡើង ១,១០% ដល់ ៥៦៨,០៧%៕