Prabhu Bhatara គឺជាអ្នកបើកបរតាក់ស៊ីនៅខេត្ត Odisha ។ កាលពីថ្ងៃពុធកន្លងមក កំពុងបើកឡានដឹកភ្ញៀវទៅស៊ីការសុខៗក៏ស្ទុះបើកទ្វារចុះពីរថយន្តព្រោះឃើញខ្លាឃ្មុំមួយកំពុងរងរបួសនៅកណ្តាលផ្លូវ ។ អ្នកដំណើរនាំគ្នាឃាត់កុំឲ្យចូលទៅកៀកនឹងខ្លាឃ្មុំនោះ ប៉ុន្តែគាត់ពុំព្រមស្តាប់ ហើយក៏ថតសែលហ្វីលេង ។
Prabhu បានត្រូវខ្លាឃ្មុំវាយប្រហារ ព្រោះតែចង់ថតសែលហ្វីជាមួយវា ។
ខ្លាឃ្មុំកំពុងចុះផឹកនៅបឹងតូចមួយក្បែរជម្រាលថ្នល់ ហើយចៃដន្យបុរសរូបនេះបានរអិលជើងដួលធ្វើឲ្យខ្លាឃ្មុំគិតថា គេប្រុងធ្វើបាបវា វាក៏ធ្វើការវាយប្រហារភ្លាមៗ ។ ទោះបីអ្នកទៅជាបានប្រឹងយកឈើបុកជួយយ៉ាងណាក្តី ប៉ុន្តែវាកាន់តែសាហាវឡើងៗ ហើយពុំព្រមដោះលែង Prabhu ចុងក្រោយពេលដែលមន្ត្រីអភិរក្សសត្វមកដល់បង្ខំចិត្ត ត្រូវបាញ់ថ្នាំសណ្តំលើខ្លាឃ្មុំទើបអាចទាញយកសាកសពរបស់ Prabhu បាន ៕ ចន្ទ្រា