Saturday, October 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឡើង​តណ្ហា បងប្រុស រំលោភ​ប្អូនស្រី សម្រេច​ជា​ច្រើនលើក ក្រោយពេល​មើល​រឿង​ស៊ិចក្នុង​ទូរស័ព្ទ​

​​បាត់ដំបង ៖​ តាម​ពាក្យបណ្តឹង​របស់​ម្តាយ និង​ដោយ​មាន​ការឯកភាព​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង នគរបាល បាន​ចាប់ខ្លួន​ក្មេងប្រុស​ម្នាក់ ពាក់ព័ន្ធ​និង​ករណី​ចាប់រំលោភ​សេពសន្ថវៈ​ទៅលើ​ប្អូនស្រី​បង្កើត​របស់​ខ្លួន​។​

​លោក​វរសេនីយ៍ត្រី ស គឹម​ឡុង អធិការនគរបាល ស្រុក​មោងឫស្សី បានឲ្យដឹងថា ក្រោយ​ពី​ស្ត្រី​ជា​ម្តាយ​បាន​មក​ដាក់ពាក្យ​ប្តឹង​ទៅ​លើ​កូនប្រុស​បង្កើត​របស់​គាត់​រួច​មក​និង​ដោយ​អនុវត្តន៍​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី លោក​ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា​លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការរង​នគរបាល​ទទួលបន្ទុក​ផែន​ព្រហ្មទណ្ឌ និង មាន​ការសម្របសម្រួល​លើ​នីតិវិធី​ពី​លោក នួន សាន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង កាលពី​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៨ កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មោងឫស្សី បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ហេង វាសនា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ រស់នៅ​ផ្ទះ​ជួល ស្ថិតក្នុង​ភូមិ​ដើម​ដូង ឃុំ​មោង ស្រុក​មោងឫស្សី ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ ទៅលើ​ប្អូនស្រី​បង្កើត​ខ្លួន ដែល​មានឈ្មោះ ហ​.​ស​.​ខ អាយុ​៨​ឆ្នាំ កាលពី​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៨ ចន្លោះ​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ទៅ​ម៉ោង​១២​ថ្ងៃត្រង់ ចំណុច​ក្រុមទី​៨ ភូមិ​ដើម​ដូង​។​

​ពាក្យបណ្តឹង​របស់​ម្តាយ បានបញ្ជាក់​ថា ចាប់ពី​អំឡុង​ខែ​កុម្ភៈ រហូតដល់ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ កូនប្រុស​បង្កើត​របស់​ខ្លួន​បានធ្វើ​សកម្មភាព ចាប់រំលោភ​សេពសន្ថវៈ​ជាមួយ​ប្អូនស្រី​បង្កើត​របស់​ខ្លួនឯង ជាច្រើនលើក ច្រើនសារ ដោយ​បាន​សម្រេច​រាល់​លើក ហើយ​ទើបតែ​បែកការណ៍ ។​

​តាម​ការសារភាព​របស់​ក្មេងប្រុស បានបញ្ជាក់​ថា ការឡើង​តណ្ហា​នេះ ដោយសារ​តែ​កន្លងមក ខ្លួន​ធ្លាប់​មើល​រឿងក្តៅ​សាច់ តាមរយៈ​ទូរស័ព្ទ​ដៃ​មិត្តភក្តិ​ច្រើនពេក ដែល​ធ្វើឲ្យ​ខ្លួន​មាន​អារម្មណ៍​ចង់​សាក ចង់ដឹង ក៏​ប្រព្រឹត្ត​រឿង​ផ្តេសផ្តាស់​បែបនេះ​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

×