Friday, January 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លៃប្រេងនឹងឡើងថ្លៃបន្ថែមទៀតចំពោះលើការពន្យារពេលកិច្ចចរចារបស់អ៊ីរ៉ង់

អ្នកវិភាគបាននិយាយថា តម្លៃប្រេងនឹងកើនឡើងបន្ថែមទៀតនៅសប្តាហ៍នេះ ដោយសារតែការពន្យារពេលដល់ការបញ្ចប់កិច្ចចរចាអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់ និងការវិលត្រឡប់ដ៏មានសក្តានុពលនៃប្រេងឆៅអ៊ីរ៉ង់ទៅកាន់ទីផ្សារពិភពលោក ស្របពេលមានការរំខានដល់ការផ្គត់ផ្គង់របស់រុស្ស៊ី។

រុស្ស៊ីថ្មីនេះៗបានហៅការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកមកលើទីក្រុងមូស្គូជុំវិញការឈ្លានពានអ៊ុយក្រែន នឹងមិនធ្វើឱ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការរុស្ស៊ីជាមួយអ៊ីរ៉ង់ឡើយ។ កាលពីសប្តាហ៍មុន សន្ទស្សន៍តម្លៃប្រេងឆៅ (Brent) បានកើនឡើង 21% មកបិទតនៅថ្លៃ $118.11 ក្នុងមួយ
បារ៉ែល ហើយប្រេងឆៅរបស់សហរដ្ឋអាមេរិកបានកើនឡើង 26% មកបិទនៅ $115.68 ដែលជាកម្រិតមិនធ្លាប់មានក្នុងឆ្នាំ 2013 និង 2008 រៀងគ្នា ខណៈដែលរុស្ស៊ីបានព្យាយាមលក់ប្រេងចំពេលមានទណ្ឌកម្មថ្មីៗ។

លោក Amrita Sen សហស្ថាបនិកនៃក្រុមហ៊ុន Amrita Sen បាននិយាយថា “អ៊ីរ៉ង់គឺជាកត្តាតែមួយគត់ដែលជំរុញឲ្យតម្លៃប្រេងធ្លាក់ចុះពិតប្រាកដនៅលើទីផ្សារ ប៉ុន្តែប្រសិនបើឥឡូវនេះកិច្ចព្រមព្រៀងអ៊ីរ៉ង់ត្រូវបានពន្យារពេល តម្លៃនឹងបន្តកើនឡើងលឿន។ លោក Sen បាននិយាយថា Brent អាចកើនឡើងដល់ $125 ក្នុងមួយបារ៉ែលនៅថ្ងៃចន្ទនេះ ដោយបានឈានដល់កម្រិតខ្ពស់បំផុតគ្រប់ពេលវេលាគឺ $147 ដែលឃើញចុងក្រោយក្នុងឆ្នាំ 2008។

អ្នកវិភាគមកពី JP Morgan បាននិយាយថា ប្រេងនៅសប្តាហ៍នេះ អាចឡើងដល់ 185 ដុល្លារក្នុងមួយបារ៉ែលនៅឆ្នាំនេះ។ រុស្ស៊ីដែលជាប្រទេស​នាំ​ចេញ​ប្រេង ​ផលិតផល និង​ចម្រាញ់​ប្រហែល ៧ លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ ឬ ៧ ភាគរយ ​នៃ​ការ​ផ្គត់ផ្គង់​ពិភពលោក។ ការនាំចេញប្រេងមួយចំនួនរបស់ប្រទេសកាហ្សាក់ស្ថានពីកំពង់ផែរុស្ស៊ីក៏ប្រឈមនឹងផលវិបាកផងដែរ។

ក្រុមអ្នកវិភាគបាននិយាយថា ប្រទេសអ៊ីរ៉ង់នឹងចំណាយពេលជាច្រើនខែដើម្បីស្តារលំហូរប្រេងឡើងវិញ បើទោះបីជាខ្លួនឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរក៏ដោយ។ លោក Henry Rome នៃ Eurasia បាននិយាយថា “រុស្ស៊ីអាចមានបំណងប្រើប្រាស់អ៊ីរ៉ង់ជាផ្លូវមួយដើម្បីជៀសផុតពីទណ្ឌកម្មរបស់លោកខាងលិច៕ ប្រភព៖ រ៉យទ័រ

×