Friday, January 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លៃជួញដូរសរុបរបស់ទីផ្សារគោលនិងកំណើនមានចំនួន ១,៣១ប៊ីលាន​រៀលកាលពីថ្ងៃសុក្រ

ភាគហ៊ុនទាំងអស់នៅលើទីផ្សារគោល និងកំណើន នៃផ្សារមូលបត្រកម្ពុជា លើកលែងតែ ជេ អេស អិល (JSL) កាលពីថ្ងៃសុក្រចុងសប្តាហ៍មុននេះ បានបង្ហាញការកើនឡើងបន្តិចបន្តួច ចន្លោះកំណើនរបស់ភាគហ៊ុនទាំងឡាយមានចាប់ពី ២០ដល់ ៤០រៀលក្នុងមួយហ៊ុន។

ថ្លៃភាគហ៊ុនមានដូចតទៅ៖  PWSA បិទនៅថ្លៃ ៧.៥២០រៀល GTIបិទនៅថ្លៃ ៤.២៨០រៀល PPAP បិទនៅថ្លៃ ១៥.០២០រៀល PPSPនៅថ្លៃ ២.៣៦០រៀល PASនៅថ្លៃ ១៣.៩៨០រៀល ABC ថ្លៃ ៣.៨១០រៀល  PEPC ចំនួន ៣.៨១០រៀល និង DBDEនៅថ្លៃ ២.៤៧០រៀល។

រីឯ JSLវិញបានបន្តធ្លាក់ត្រឹមដែនកំណត់ទាបបំផុតប្រចាំថ្ងៃ។ តម្លៃជួញដូរសរុបរបស់ទីផ្សារទាំងពីរបូកបញ្ជូលគ្នាមានចំនួន ១,៣១ប៊ីលាន​រៀល ហើយសន្ទស្សន៍ផ្សារមូលបត្រកម្ពុជា វិញបានកើនឡើង ០,៣៣% ដល់ ៥៧៥ពិន្ទុ៕

×