Friday, January 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

PayBand ឧបករណ៍ទូទាត់ទំនើបថ្មីបំផុតរបស់ធនាគារអេស៊ីលីដា នឹងដាក់ឲ្យប្រើប្រាស់ឆាប់ៗនេះ

ភ្នំពេញ៖ ធនាគារអេស៊ីលីដា បានត្រៀមដាក់ឲ្យប្រើប្រាស់នូវឧបករណ៍ទូទាត់ថ្មីទំនើបបំផុតមួយ PayBand ដែលឧបករណ៍នេះ អាចធ្វើការទូទាត់បានយ៉ាងងាយ ដោយគ្រាន់តែដាក់ដៃក្បែរម៉ាស៊ីន POS នោះជាការ​ស្រេច​។

ធនាគារអេស៊ីលីដា ដែលជាធនាគាររបស់ខ្មែរឈានមុខគេនៅកម្ពុជា បាននិងកំពុងបន្ដអភិវឌ្ឍបណ្ដាញបច្ចេកវិទ្យាឌីជីថល​ឥតឈប់ឈរ សម្រាប់បំពេញសេចក្ដីត្រូវការរបស់អតិថិជននាយុគសម័យថ្មីនេះ។

យោងតាមធនាគារអេស៊ីលីដា Payband ជាឧបករណ៍ទូទាត់សាមញ្ញ រហ័ស និងសុវត្ថិភាព ដូចការប្រើប្រាស់​ប័ណ្ណឥណពន្ធ អេធីអឹម Contactless ដែលអ្នកប្រើប្រាស់អាចពាក់នៅលើ កដៃ ហើយធ្វើការទូទាត់សាច់ប្រាក់ ជាមួយម៉ាស៊ីនឆូតកាត និងម៉ាស៊ីនផ្សេងៗទៀត ហើយវានឹងត្រូវដាក់ឲ្យប្រើប្រាស់ ក្នុងពេលឆាប់ៗខាងមុខនេះ។

ឧបករណ៍ទូទាត់ដ៏ទំនើប PayBand នេះ បានផ្ដល់អត្ថប្រយោជន៍ជាច្រើនយ៉ាង និងស័ក្ដិស័មបំផុត សម្រាប់អ្នកប្រើប្រាស់សម័យថ្មី ក៏ដូចជាស្របទៅតាមសម័យកាលលូតលាស់ នៃវិស័យបច្ចេកវិទ្យា។ តាមរយៈ PayBand យើងអាចដកប្រាក់ ជាមួយម៉ាស៊ីនអេធីអឹមអេស៊ីលីដា ដែលបំពាក់ប្រព័ន្ធ Contactless បានយ៉ាងងាយស្រួល​។ មិនតែប៉ុណ្ណោះ  ងាយស្រួលទូទាត់ចំណាយផ្សេងៗ តាមម៉ាស៊ីនឆូតកាត អេស៊ីលីដា ដែលបានបំពាក់ប្រព័ន្ធ Contactless។ អ្វីដែលពិសេសនោះ ការប្រើប្រាស់ PayBand ដើម្បីទូទាត់ គឺផ្ដល់នូវសុវត្ថិភាពខ្ពស់ជំនួសឲ្យការប្រើសាច់ប្រាក់សុទ្ធ។

គួរបញ្ជាក់ថា​ លោកអ្នកអាចស្នើសុំប្រើប្រាស់ PayBand នេះ នៅតាមសាខារបស់ធនាគារ អេស៊ីលីដា ទូទាំងប្រទេស ដោយគ្រាន់តែមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬឯកសារអត្តសញ្ញាណផ្សេងៗដែលមានសុពលភាព៕

×