Friday, January 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ាឡេស៊ីនឹងបើកព្រំដែនពេញលេញនៅដើមខែមេសានេះ

លោក នាយករដ្ឋមន្រ្តីម៉ាឡេស៊ី អ៊ីស្មេល សាប្រ៊ី យ៉ាកូប បានឲ្យដឹងថា ម៉ាឡេស៊ី នឹងបើកព្រំដែនរបស់ខ្លួនពេញលេញ ចាប់ពីថ្ងៃទី០១ ខែមេសាឆ្នាំ២០២២នេះតទៅ ស្របពេលប្រទេសនេះឈានទៅរកការ​បិទបញ្ចប់នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានពន្យល់ថា អ្នកដំណើរបរទេសទាំងអស់ដែលចូលមកកាន់ប្រទេសម៉ាឡេស៊ីគឺតម្រូវឲ្យមានតែឯក សារដែលមានសុពលភាព តែប៉ុណ្ណោះ ដើម្បីចូល និងចេញពីប្រទេសម៉ាឡេស៊ី។ បន្ថែមលើនេះ លោកថា ប្រជាជនម៉ាឡេស៊ីអាចធ្វើដំណើរដោយសេរីទៅកាន់ប្រទេសនានា ជាមួយនឹងការបើកព្រំដែនស្រដៀងគ្នានេះ។ 

លោកបន្តទៀតថា អ្នកដំណើរបរទេសទាំងអស់​ នឹងមិនចាំបាច់ស្នើវីសា តាមរយៈយន្តការ MyTravelPass ដូចមុនទៀតទេ ដោយគ្រាន់តែធ្វើការទាញយកនូវកម្មវិធីតាមដានបំលាស់ទី MySejahtera តែប៉ុណ្ណោះ។ លោកបានបន្ថែមថា ៖«សម្រាប់អ្នកដែលទទួលបានវ៉ាក់សាំងគ្រប់ចំនួន និងមិនចាំបាច់ធ្វើចត្តាឡីស័កនោះទេ ដោយគ្រាន់ធ្វើតេស្ត PCR ពីរថ្ងៃមុនចេញដំណើរ។»

កាលពីខែមុន ក្រុមប្រឹក្សាស្ដារជាតិរបស់ម៉ាឡេស៊ី (NRC) ដឹកនាំដោយលោក Muhyiddin Yassin បានផ្តល់អនុសាសន៍ថាប្រទេសនេះគួរតែបើកព្រំដែនរបស់ខ្លួនឱ្យបានពេញលេញត្រឹមខែមីនា ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញពីជំងឺរាតត្បាត។

គិតត្រឹមថ្ងៃទី 7 ខែមីនា ប្រទេសម៉ាឡេស៊ីបានរាយការណ៍អំពីករណី COVID-19 ថ្មីចំនួន 26,856 ក្នុងរយៈពេល 24 ម៉ោងមុន ដែលនាំឱ្យករណីកើនឡើងរបស់ប្រទេស ដល់ទៅ 3,649,463 ករណី៕ ប្រភព៖ CNA

×