អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ការវាយប្រហាររបស់រុស្សីមកលើមន្ទីរពេទ្យរថយន្តសង្គ្រោះ និងមន្ទីរថែទាំសុខភាពផ្សេងទៀតក្នុងប្រទេសអ៊ុយក្រែន បានកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយអង្គការសុខភាពពិភពលោក បានព្រមានថាប្រទេសអ៊ុយក្រែនកំពុងខ្វះខាតការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តសំខាន់ៗ។
ទីភ្នាក់ងារអង្គការសហប្រជាជាតិនេះបានអះអាងថា យ៉ាងហោចណាស់ មនុស្ស០៩នាក់បានស្លាប់នៅក្នុងការវាយប្រហារចំនួន 16លើក នៃមន្ទីរថែទាំសុខភាពចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយរបស់រុស្ស៊ីបានធ្វើឡើងកាលពីថ្ងៃទី 24 ខែកុម្ភៈ។
មន្ត្រីសង្គ្រោះបន្ទាន់ជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោកប្រចាំនៅអឺរ៉ុប លោកស្រី ខាស់ហ្សឺរីន ស្មលវូដ (Catherine Smallwood) បានប្រាប់សារព័ត៌មានខ្លីមួយថា ទាក់ទងទៅនឹងចំនួននៃឧប្បត្តិហេតុនោះ គឺថារថយន្តសង្គ្រោះត្រូវបានបញ្ជាក្នុងគោលបំណងផ្សេង ក្រៅពីការសង្គ្រោះបន្ទាន់។ លោកស្រីបន្តថា លោកស្រីនឹងបន្តធ្វើបច្ចុប្បន្នភាពតួលេខទាំងនោះ។ តួលេខនោះកំពុងកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ” ។
ទីភ្នាក់ងារនេះកំពុងធ្វើការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ដយ៉ាងឆាប់រហ័សដល់ប្រទេសអ៊ុយក្រែន រួមមាន អុកស៊ីហ្សែន អាំងស៊ុយលីន ឧបករណ៍ការពារផ្ទាល់ខ្លួន ការផ្គត់ផ្គង់វះកាត់ និងផលិតផលឈាមមានកម្រិតទាប។ ការផ្គត់ផ្គង់អុកស៊ីសែន វ៉ាក់សាំងកុមារ និងអ្នកជំនាញសុខភាពផ្លូវចិត្ត គឺជាអាទិភាពចម្បងរបស់ WHO សម្រាប់តំបន់។
“ជម្លោះកន្លងមកបានបង្ហាញឲ្យយើងឃើញថា ក្មេងស្រីជំទង់ ស្ត្រីពិការ និងស្ត្រីវ័យចំណាស់ ស្ថិតក្នុងស្ថានភាពងាយរងគ្រោះបំផុត។ “ពួកគេប្រឈមនឹងហានិភ័យកើនឡើងនៃការវាយប្រហារដោយមនុស្សនៅខាងក្រៅផ្ទះ និងដោយក្រុមប្រដាប់អាវុធ ក៏ដូចជាអំពើហិង្សាដៃគូជិតស្និទ្ធ និងការរំលោភបំពានផ្លូវភេទ និងការកេងប្រវ័ញ្ចនានា”៕ ប្រភព៖ រ៉យទ័រ