Friday, January 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពន្យារអនុវត្តពន្ធលើចំណេញមូលធនរយៈពេល ០២ឆ្នាំទៀត រហូតដល់ដំណាច់ឆ្នាំ២០២៣

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ពីការពន្យារអនុវត្តពន្ធលើចំណេញមូលធន រហូតដល់ដំណាច់ឆ្នាំ២០២៣។ ​

សេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា យោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីសំណើសុំពន្យារពេលការអនុវត្តពន្ធលើចំណេញមូលធន និងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ រាជរដ្ឋាភិបាល បានសម្រេចឱ្យពន្យារ កាលបរិច្ឆេទកំណត់ការដាក់ឱ្យអនុវត្តពន្ធលើចំណេញមូលធនរយៈពេល ០២ឆ្នាំទៀត ដោយកំណត់យកថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ជាកាលបរិច្ឆេទនៃ ការអនុវត្តពន្ធនេះ ក្នុងគោលដៅចូលរួមអនុវត្ត ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ របស់រាជរដ្ឋាភិបាល ដើម្បីជំរុញការវិនិយោគ។

សូមជម្រាបថា អគ្គនាយកដ្ឋានពន្ធដារ បានកំណត់ថាការប្រមូលចំណូលពន្ធ លើចំណេញមូលធន ត្រូវចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២តទៅ បន្ទាប់ពីពន្ធនេះត្រូវបានពន្យារពេលអនុវត្តន៍រយៈពេល១ឆ្នាំកន្លងមក ប៉ុន្តែពេលនេះត្រូវបន្តពន្យារពេល២ឆ្នាំទៀត ដែលចាប់ផ្តើមប្រមូលនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤តទៅ៕

×