លោក Gujarat ប្រទេសឥណ្ឌា បានក្លាយជាជនល្បីល្បាញម្នាក់ ដោយហេតុគាត់មានសំណុំសក់ពិសេស ដែលគាត់បានថែរក្សាអស់កាលជាង ៥០ឆ្នាំមកហើយ ។ លោករំលឹកប្រាប់ថា ៖ “កាលពីខ្ញុំអាយុបាន ១២ឆ្នាំ ខ្ញុំបានសុបិន្តឃើញទេវត្តា Shiva ប្រាប់ថា ខ្ញុំមិនត្រូវកាត់សក់ទេ ហើយត្រូវថែរក្សាវាឲ្យបានវែង ។
ដើម្បីថែទាំសក់របស់ខ្លួនឲ្យបានល្អ ពេលកក់ម្តងៗលោកត្រូវចំណាយពេល ៣ម៉ោង និងសាប៊ូកក់សក់ប្រមាណ 240ml ។ សំណាងដែរដែលលោកមានចៅៗច្រើននាក់តែងជួយពេលលោកកក់សក់ម្តងៗ។
លោក Gujarat ក៏បានរំលឹកបន្ថែមថា ៖ សក់របស់លោកធ្លាប់បានសង្គ្រោះក្មេងប្រុសម្នាក់ដែលធ្លាក់ចូលក្នុងបឹងក្នុងអាពាហ៍ពិពាហ៍មួយ ។ លោកបានប្រើសំណុំសក់ប្រៀបដូចរមូរខ្សែតីគ្រវែងចុះទៅឲ្យក្មេងនោះតោង មុនពេលអ្នកផងរត់រកយកខ្សែមកបាន លោកបានទាញក្មេងឡើងមកលើគោកដោយសុវត្ថិភាព ។
តាមលោកពិចារណានោះ ជោគវាសនារបស់សក់ខ្លួនលោកគឺទុកសម្រាប់សង្គ្រោះក្មេងប្រុសនោះឯង ។
បើចង់ជាក់ច្បាស់សូមប្រិយមិត្តទស្សនាវីដេអូឃ្លីប