បង្កងប៉ាក គឺជាប្រភេទបង្កងមួយមិនងាយចិញ្ចឹម ហើយជាអាហារដែលមានតម្លៃថ្លៃលើពិភពលោក។
ហេតុការណ៍នេះកើតឡើងកាលពីប៉ុន្មានខែមុន ក្រោយពេលប្រជានេសាទក្រោមបង្គាប់របស់លោកនេសាទបានបង្កងយក្សមួយយ៉ាងធំ ធ្វើឲ្យពួកគេពិតជារីករាយស្រែកហ៊ោកញ្ចៀវ ។ ខណៈពេលនោះ នាយនាវិកវ័យចំណាស់រូបនេះ បែរជានៅស្ងៀម មិនស្រដី ។
ព្រោះបទពិសោធន៍យូរឆ្នាំពេលគាត់សំឡឹងភ្លាមដឹងថា នេះជាបង្កងប៉ាកញី ដែលជាទូទៅគេសម្គាល់លើទំហំកន្ទុយរបស់វា ។ តាមនោះកន្ទុយរបស់បង្កងប៉ាកញី វាមានទំហំធំជាងអាឈ្មោល ។
ម្យ៉ាងវិញទៀតជើងសម្រាប់ហែលរបស់វាក៏មានច្រើនជាងអាឈ្មោលផងដែរ ។
រីឯសំបករបស់វាស្តើងជាង ទន់ ប្រៀបទៅនឹងអាឈ្មោល ។
តាមបទពិសោធន៍លោកដឹងថា បង្កងប៉ាកញីមួយក្បាលធុនល្មមវាអាចបង្កើតពងបានដល់ទៅ ១០.០០០ពង ហើយត្រូវចំណាយពេលដល់ទៅ ១ឆ្នាំ ទើបវាញាស់ ហើយមាន ១% ក្នុងចំណោមនោះប៉ុណ្ណោះ ដែលអាចបន្តជីវិតបាន ។
ពិនិត្យពិច្ច័យរួចហើយ នាយនាវិករូបនេះបានសម្រេចចិត្តឲ្យដោះលែងវាចូលទៅក្នុងផ្ទៃសមុទ្រវិញ ខណៈពេលដែលកូនចៅរបស់គាត់នាំគ្នាបើកភ្នែកធំៗស្រឡាំកាំង ។ លោកក៏ពន្យល់យ៉ាងក្បោះក្បាយចុងក្រោយប្រាប់ថា វានេះឯងជាប្រភពចិញ្ចឹមជីវិតអ្នកទាំងអស់គ្នាយូរអង្វែង ៕