Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោះ​ព្រលឹង ព្រោះតែ​ត្រី​ចម្អិន​ឆ្អិន​នៅក្នុង​ចាន​ស្រាប់តែ​លោត​ចេញ​មក​លើ​តុ​ (មានវីដេអូ)

​ភ្ញៀវ​មួយក្រុម​ពិតជា​លោះ​ព្រលឹង ពេល​ឃើញ​ត្រី​ដែល​ទើប​ត្រូវបាន​គេ​ចម្អិន​ឆ្អិន​ស្រាប់តែ​រស់​ឡើង​វិញ រួច​លោត​ចេញផុត​ពី​ចាន ។​

​ក្នុង​ខ្សែ​វីដេអូ​បង្ហាញឲ្យឃើញ​ត្រី​ដែល​ចម្អិន​ឆ្អិន​នៅក្នុង​ចាន​ដែល​មាន​ទឹកស៊ីអ៊ីវ បន្លែ​នៅ​ពីលើ ស្រាប់តែ​វា​ឃើញ​វា​រើ​ន្ទុ​យ រួច​លោត​ចេញពី​ចាន​តែម្តង -​នេះ​បើ​តាម​ដឹសា​ន់​។​

​បុរស​២​ពី​នាក់​បាន​លោត​ចេញ​ពី​កៅអី ព្រោះ​ភ្ញាក់​នឹង​ត្រី​ដែល​វិញ​ត្រឡប់មក​ពី​មរណៈ ។ ខ្សែ​វីដេអូ​នេះ ត្រូវបាន​គេ​ប្រាប់ថា មាន​ប្រភព​ចេញពី​ប្រទេស​ចិន ហើយ​រឿងរ៉ាវ​កើតឡើង​នៅ​ថ្ងៃទី ២ ខែ​ឧសភា កន្លងមក ។​

​តាម​គេហទំព័រ​វិទ្យាសាស្ត្រ IFL Science នោះ​បាតុភូត​នេះ​កើតឡើង​ដោយ​ប្រតិកម្ម​គីមី ដែល​រំញោច​ទៅលើ​ជាលិកា​សាច់ដុំ​របស់​ត្រី ។ គេ​បកស្រាយ​បន្ថែមថា ថ្វី​ត្បិត​ខួរក្បាល​របស់​ត្រី​បាន​ងាប់​បាត់​ទៅ​ហើយ ប៉ុន្តែ​សាច់​ស្ទើតែ​ទាំងអស់​របស់​វា នៅរស់​នៅឡើយ​ទេ ។ ចង់ដឹង​ច្បាស់​ប្រិយមិត្ត​ទស្សនា​ឃ្លីប​ខាងក្រោម ៖

×