Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​របៀប​ប្រដៅ​មនុស្ស “​អត់​ចិត្ត​” របស់​បង​បើកបរ​រថយន្តក្រុង​ម្នាក់នេះ ពិតជា​នឹកស្មាន​មិន​ដល់​ (មានវីដេអូ)

​ពិត​ណាស់​សង្គម​បច្ចុប្បន្ន​កាន់តែ​ជឿនលឿន​ជាមួយនឹង​បច្ចេកវិទ្យា​ព្រមទាំង​បរិក្ខារ​ឆ្លាត​វៃ នោះ​ពុំ​ទាន់​និយាយ​ដល់​ប្រាជ្ញា​សិប្បនិម្មិត​ផង ។ ប៉ុន្តែ​ជីវិត គឺ​ការរស់នៅ​ជាក់ស្តែង ហើយ​មនុស្ស​ម្នាក់ៗ​តែង​ប្រឈម​ជាមួយ​វា​មាន​ទង្វើ កាយវិការ ចំពោះ​បញ្ហា​នី​មួយៗ​គ្រប់​វេលា ដែល​ពុំ​អាច​ចៀសវាង​បាន ។​

​មនសិការ​ទាប ចិត្ត​ចង្អៀត​ចង្អល់ ឬក៏​អាច​ហៅថា “​អត់​ចិត្ត​” សួនតួ ដឹង​តែ​ពី​ខ្លួនឯង ពុំ​រវល់ ឬ​ចាប់អារម្មណ៍​ទៅលើ​បញ្ហា​កើតឡើង​ជុំវិញខ្លួន ។ មនុស្ស​ចាស់ជរា ជនពិការ កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ ដែល​ស្ថិត​ក្នុង​មុខសញ្ញា​ចាំបាច់​ដើម្បី​ជួយ​ចំពោះ​អ្នក​ខ្លះ​គេ​ពុំ​យក​ភ្នែក​មើល ។ វា​ហាក់ដូចជា​ពិភពលោក​ទាំងមូល​មាន​តែ​គេ​ម្នាក់​អីចឹង ។​

​ហេតុការណ៍​ខាង​ក្រោម​ត្រូវ​បាន​បង្ហាញឡើង​តាមរយៈ​របៀប​ដោះស្រាយ​បញ្ហា​ដ៏​ប៉ិនប្រសប់ របស់​អ្នក​មានតម្រិះ​ត្រឹម​បើកបរ​រថយន្ត​ប៉ុណ្ណោះ ហើយ​វា​បាន​ធ្វើ​មិនឲ្យ​នរណា​ម្នាក់​អន់ចិត្ត មិន​បង្ក​នូវ​ភាព​អ៊ូរ​អរ មិន​ត្រូវការ​សម្រែក​ខ្លាំង ប៉ុន្តែ​លទ្ធផល​វិញ​… គឺ​អស់ទាស់​!

​ដើម្បី​ដឹង​ច្បាស់​ប្រិយមិត្ត​ទស្សនា​ឃ្លីប​ខាងក្រោម​នេះ ៖

×