ភ្នំពេញ ៖ សម្រាប់ស្ថានភាពធាតុអាកាសនៅកម្ពុជានាពេលនេះ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ឱ្យដឹងថា ចាប់ពីថ្ងៃទី៦-១២ ខែមេសា ឆ្នាំ២០២២នេះ តំបន់វាលទំនាបកណ្តាល តំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបឦសាន នឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅមធ្យមជាបន្តទៀត។
ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ក្នុងអំឡុងសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលជាបន្តបន្ទាប់ ៖
- នៅថ្ងៃទី ៦-៩ ខែមេសា ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតពីខ្សោយទៅមធ្យម។
- នៅថ្ងៃទី ១០-១២ ខែមេសា ឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ÷
- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
- សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C
- នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមជាអន្លើ ។
២- បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ÷
- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
- សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C
- នៅថ្ងៃទី១១-១២ ខែមេសា នឹងអាចមានភ្លៀងក្នុងកម្រិតខ្សោយជាអន្លើ ។
៣- តំបន់មាត់សមុទ្រ ÷
- សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C
- សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
- នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមជាអន្លើ។
ដូច្នេះ សូមសាធារណជន ប្រជាពលរដ្ឋជ្រាបជាព័ត៌មាន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN