ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋខេត្តមណ្ឌលគិរី បានអះអាងថា រដូវវស្សាដើមឆ្នាំនេះ បានបង្កមហន្តរាយធម្មជាតិ គួរឲ្យព្រួយបារម្ភ បន្ទាប់ពីគ្រោះធម្មជាតិ បានកើតមានជាបន្ត បន្ទាប់ជាប់ៗគ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។បាតុភូតគ្រោះធម្មជាតិនេះ ត្រូវបានគេកត់សម្គាល់ឃើញថា វាបានឡើងជាប់ៗគ្នាចាប់ ពី ថ្ងៃទី៦ រហូតដល់ ថ្ងៃទី៨ ខែឧសភា ដោយក្នុងនោះបានបង្កឲ្យមនុស្សក្មេងចាស់ ៥នាក់ នៅតំបន់ផ្សេងគ្នា បានរងរបួសធ្ងន់ ដោយគ្រោះរន្ទះបាញ់។ ស្របគ្នានោះ ខ្យល់កន្ត្រាក់បានវាយ បក់បោក បង្កឲ្យមានមហន្តរាយធ្ងន់ធ្ងរនៅក្រុងក្រចេះ។
អាជ្ញាធរមុលដ្ឋាន បានឲ្យដឹងថា មនុស្សប្រុស ស្រី ៣នាក់ រស់នៅក្នុងឃុំដំរីផុង ស្រុក ឆ្លូង បានរងរបួសធ្ងន់ធ្ងរ ដោយគ្រោះរន្ទះបាញ់ កាលពីថ្ងៃទី៦ ខឬឧសភាកន្លងទៅ។ ក្នុងគ្រោះ រន្ទះបាញ់ ដល់ពលរដ្ឋសុទ្ឋសឹងជាកសិករនេះ បានកើតឡើងនៅពេលដែលជនរងរគ្រោះ ប្រុស-ស្រីទាំង៣ នាក់ កំពុងព្យួររាស់ដីស្រែនៅកណ្តាលវាលស្រែ។ ហើយភ្លាមៗនោះជន រងគ្រោះត្រូវបានអាជ្ញាធរចាត់ បញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យ។
សេចក្តីរាយការណ៍ បានឲ្យដឹងទៀតថា ក្រៅពីមានមនុស្សចាស់ៗ ៣នាក់ បានជួបគ្រោះ រន្ទះបាញ់ ក្នុងនោះក៏មានក្មេងស្រីអាយុ ៩ឆ្នាំ ២នាក់ រស់នៅឃុំវឌ្ឍនៈ ស្រុកសំបូរ ក៏បានទទួលរង គ្រោះរន្ទះបាញ់ដូចគ្នា កាលពីថ្ងៃទី៧ ខែឧសភា នៅពេលពួកគេដើរ លេងទឹកភ្លៀង ពេលមេឃំពុងភ្លៀងខ្លាំង។
អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ក្មេងស្រីទាំង ពីរនាក់ បានរង គ្រោះធ្ងន់ ដោយរន្ទះបាញ់ ដួលសន្លប់ស្តូក ស្តឹង និងត្រូវបានក្រុម គ្រួសារចាត់បញ្ជូនដឹកតាម ទូកនាំមកសង្គ្រោះបន្ទាន់។
ក្រៅពីបាតុភូតធម្មជាតិគ្រោះរន្ទះបាញ់ បានបាញ់ប្រហារលើពលរដ្ឋតែមិនបង្កឲ្យរងគ្រោះ ដល់អាយុជីវិតននេះ តែបាតុភូតធម្មជាតិខ្យល់កន្ត្រាក់ បានបង្កការវាយបក់មកលើក្រុងក្រចេះ កាលពីយប់ថ្ងៃទី៨ ឧសភា បានបង្កឲ្យមានមហន្តរាយធ្ងន់ធ្ងរ។
សេចក្តីរាយការណ៍ បានឲ្យដឹងទៀតថា ខ្យល់កន្ត្រាក់ដែលពុំធ្លាប់កើតមាន បានវាយបក់បោកយ៉ាងខ្លាំង នៅក្នុងក្រុងក្រចេះក្នុងបង្កឲ្យខូចខាតទ្រព្យសម្បត្តិរដ្ឋ និងទ្រព្យសម្បត្តិឯកជន អស់មួយចំនួនធំដូចជាបាក់រលំ និងបក់ប៉ើង។
មន្ត្រីសាលាខេត្តក្រចេះ បានឲ្យដឹងដែរថា បាតុភូតធម្មជាតិដែលបានកើតឡើងអំឡុង រយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ បានបង្កជាមហន្តរាយខូខខាតបង្គោលភ្លើងសង្កត់ លើតូប លក់ដូរ ស្លាកសញ្ញារលំសង្កត់រថយន្ត ដួលរលំដើមឈើ ក្នុងទីរួមខេត្តជាច្រើនដើម តែមិនបានបង្កឲ្យប៉ះពាល់ដល់អាយុ ជីវិត របស់ប្រពលរដ្ឋណាម្នាក់នោះទេ៕ ដោយ៖ សមុទ្រឈើ