បណ្តាស្ត្រីក្មេងៗនៃកុល Tuareg ច្រើនទាញដៃមិត្តប្រុសរបស់ខ្លួនទៅរួមមេត្រី នៅពេលយប់ដែលខ្លួនមានចំណង់ខណៈពេលដែលឪពុកម្តាយរបស់នាងធ្វើជាមិនដឹង។
កុលសម្ព័ន្ធពនេចរ Tuareg រស់នៅរាយប៉ាយពេញវាលខ្សាច់សាហារ៉ា អស់កាលច្រើនសតវត្សរ៍មកហើយ ដែលកុលសម្ព័ន្ធនេះបានរស់នៅពនេចរ ស្ទើររពេញវាលខ្សាច់សាហារ៉ា ចាប់ពីលីប៊ី ទៅដល់អាល់ហ្សេរី ។ បុរសៗនៃកុលសម្ព័ន្ធនេះត្រូវបានគេហៅថា “ជនស្បែកបៃតង ” របស់សាហារ៉ា ព្រោះតែក្រណាត់ជួតក្បាលរបស់ពួកគេដែលជ្រលក់ថ្នាំពណ៌បៃតង ហើយវារលាយជ្រាបចូលស្បែកមុខមើលទៅគួរឲ្យចម្លែក ។ ថ្វីត្បិតជាកុលសម្ព័ន្ធមួយមើលទៅហាក់ដូចជាបុរាណតែពួកគេបែរជាមានខឿនវប្បធម៌មួយដ៏ “ជឿនលឿន” សូម្បីតែជនលោកខាងលិច ក៏…សុំខ្មាស់ ។
បុរសនៃកុលសម្ព័ន្ធនេះត្រូវបិទមុខខណៈពេលដែលស្ត្រីគឺគ្មាន កុលសម្ព័ន្ធនេះសរុបមាន ១លាននាក់ ហើយស្ត្រីនៃកុលសម្ព័ន្ធនេះមានច្បាប់ពិសេសអនុញ្ញាតឲ្យមានដៃគូច្រើន ជាអ្នកគ្រប់គ្រងទ្រព្យសម្បត្តិក្រោយលែងលះ។ រឿងដែលចម្លែកមួយទៀតនោះ គឺថ្វីត្បិតតែកុលសម្ព័ន្ធនេះមានលំនាំស្រដៀងនឹងសាសនាអ៊ីស្លាម ប៉ុន្តែពួកគេមានទំនៀមទម្លាប់ខ្លះដែលជនអ៊ីស្លាមមិនអាចទទួលយកបាន ។ ជាអាទិ៍ ស្ត្រីមិនជួតកន្សែងហើយគ្របមុខ ហើយបុរសវិញទេដែលធ្វើបែបនេះ ។ នេះពុំមែនជាបញ្ហាមួយទេ រឿងសំខាន់គឺស្ត្រីក្នុងកុលសម្ព័ន្ធនោះមុនពេលរៀបការគឺមានសេរីភាពទទួលយកគូស្នេហ៍ប៉ុន្មានដែរ ។
ក្រោយពេលត្រូវបានជ្រើសរើសបុរសនៅក្នុងកុលសម្ព័ន្ធអាចទៅកាន់ជំរំតង់របស់នារីនោះ រួចលបចូលខណៈពេលដែលសត្វអូដរបស់គាត់ឈររង់ចាំនៅខាងក្រៅ ។
មុនពេលរៀបការនារីនៃកុលសម្ព័ន្ធនេះមានលទ្ធភាពទទួលយកប្រុសស្នេហ៍ប៉ុន្មានក៏បានដែរ ។
នៅក្នុងតង់ពួកគេនឹងរួមរ័ក្សជាមួយគ្នាខណៈពេលដែលគ្រួសារខាងស្រីដែលរស់នៅក្នុងតង់ធំនោះត្រូវធ្វើពុតជាមិនដឹងអី ។ នៅថ្ងៃបន្ទាប់នារីនោះចង់ស្វាគមន៍បុរសដទៃឲ្យចូលក្នុងតង់គឺអាចធ្វើបានតាមចិត្តដោយគ្មាននរណាហ៊ានឲ្យយោបល់ដែរ ។
កុលសម្ព័ន្ធ Tuareg ក៏មានបទកំណត់មួយចំនួនដែលពុំមានអ្នកណាហ៊ានបំពាន ។ ភាពឯកជនគឺជាប្រការសំខាន់បំផុតចំពោះកុលសម្ព័ន្ធបុរាណមួយនេះ ។ បុរសៗត្រូវចាកចេញពីតង់របស់នារី ដែលជ្រើសរើសខ្លួនឲ្យបានមុនពេលថ្ងៃរះ ។
អាស្រ័យដោយទំនៀមទម្លាប់បើកទូលាយចំពោះនារីៗអំពីបញ្ហាកាមគុណបែបនេះ ទើបនាងៗពុំប្រញាប់រៀបការដូចនារីនៅកុលសម្ព័ន្ធដទៃ ។ ភាគច្រើនពួកគេមិនដែលរៀបការក្នុងវ័យ២០ឆ្នាំឡើយ ។ ដើម្បីបង្ហាញចេតនាចំពោះនារីៗ បុរស Tuareg ដែលមានភាសាផ្ទាល់របស់ខ្លួន ច្រើនធ្វើកំណាព្យ ។ ជាថ្នូរមកវិញនាងៗក៏នឹងសរសេរសំបុត្រផ្ញើឲ្យអ្នកដែលខ្លួនស្រឡាញ់ ។
ជនជាតិ Tuareg បច្ចុប្បន្នមានប្រមាណមួយលាននាក់ ។
ផ្ទុយពីកុលសម្ព័ន្ធដទៃទៀត នារីៗពុំបាត់បង់សិទ្ធិអំណាចក្រោយពេលរៀបការឡើយ ។ នារីៗគឺជាម្ចាស់កម្មសិទ្ធិនៃជំរំតង់ និងសត្វចិញ្ចឹមដែលជាប្រភពធនធានដ៏មានតម្លៃសម្រាប់ជនជាតិ Tuareg នៅកណ្តាលវាលខ្សាច់សាហារ៉ា ។
នៅ Tuareg មង្គលការជាច្រើនត្រូវបានបញ្ចប់ក្នុងការលែងលះ ហើយពេលដែលរឿងនេះកើតឡើង នារីជាប្រពន្ធមានសិទ្ធិក្លាយជាម្ចាស់នៃសត្វចិញ្ចឹម និងជំរំតង់ ។ ជាងនេះទៅទៀត នារីក៏ច្រើនតែជាអ្នកដើរតួក្នុងការសម្រេចចិត្តលែងលះ ។
ក្រោយពេលលែងលះនារីជាប្រពន្ធមានសិទ្ធិរក្សាទុកសត្វចិញ្ចឹម តង់ និងកូនចៅ ប្រសិនបើមាន ។
ខណៈពេលដែលនារីៗទទួលបានប្រយោជន៍សន្ធឹកសន្ធាប់នោះភាគីបុរសជាប្តីវិញ បង្ខំឲ្យវិលត្រឡប់ទៅកាន់ផ្ទះម្តាយបង្កើតដោយយកអូដទៅជាមួយ។ ការលែងលះពុំមែនជារឿងអៀនខ្មាសអ្វីឡើយសម្រាប់កុលសម្ព័ន្ធនេះ ។ ក្រុមគ្រួសារខាងស្រីតែងរៀបចំពិធីជប់លៀងឲ្យកូនស្រី ដើម្បីមនុស្សទាំងឡាយដឹងថា នាងមានសភាពនៅលីវឡើងវិញហើយ ។
យោបល់របស់នារីៗត្រូវបានគោរពបំផុតក្នុងកុលសម្ព័ន្ធនេះ នៅមានប្រពៃណីមួយទៀតដែលប្រាកដជាចម្លែកខ្លាំងណាស់នោះគឺ ៖ បុរសៗមិនត្រូវបានអនុញ្ញាតឲ្យបរិភោគអ្វីនៅចំពោះមុខនារីៗវ័យចំណាស់ក្នុងគ្រួសារ ឬនារីណាដែលបុរសនោះពុំមានទំនាក់ទំនងផ្លូវភេទពិសេស គឺម្តាយក្មេក ។
ជនជាតិ Tuareg មោទនភាពយ៉ាងខ្លាំងចំពោះទំនៀមទម្លាប់ប្រពៃណីខ្លួន ។ ជនជាតិ Tuareg ពិតជាមានមោទនភាពខ្លាំងណាស់ ហើយពួកគិតថា ពួកគេស្ថិតនៅលើអម្បូរសាសន៍ដទៃទៀត ៕ ចន្ទ្រា