Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញជំរុញឱ្យកសិករដាំដុះកាហ្វេមណ្ឌលគិរីឱ្យបានច្រើន​ ​ខណៈកាហ្វេ កំពុងមានទីផ្សារខ្ពស់ឡើងវិញនៅដើមឆ្នាំ២០២២នេះ

មណ្ឌលគិរី៖ ខេត្តមណ្ឌលគិរីជាតំបន់ប្រជុំភ្នំ ដែលមានភូមិសាស្ត្រអំណោយផលខ្លាំង លើដំណាំកាហ្វេ និងបាន​ជំរុញឱ្យប្រជាកសិករនៅក្នុងខេត្តមួយនេះ ធ្វើការដាំកាហ្វេជាយូឆ្នាំមកហើយ ហើយមានកសិករខ្លះបានឈានដល់ការបើកសហគ្រាសកែច្នៃកាហ្វេទៅជាផលិតផលសម្រេចផងដែរ។

ម្ចាស់សហគ្រាសផលិតកាហ្វេមួយរូបនៅខេត្តមណ្ឌលគិរី លោក ម៉ៅ​ បានប្រាប់បណ្តាញព័ត៌មានថា សព្វថ្ងៃនេះ កាហ្វេមណ្ឌលគិរី មានទីផ្សារល្អជាខ្លាំង ដោយមួយគីឡូអាចលក់បាន ១ដុល្លារ ទៅ២ដុល្លារ និងមានតម្រូវការច្រើនពីបងប្អូននៅរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗ។ លោក បានអំពាវនាវឲ្យកសិករគួរងាកមកដាំកាហ្វេឲ្យបានច្រើន ពិសេសខេត្តមណ្ឌលគិរី ដែលមានផ្ទៃដី និងអាកាធាតុអំណោយផលល្អដល់ការដាំដុះកាហ្វេ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក ក៏ដូចជាសម្រាប់ការនាំចេញ។

ជាមួយគ្នានេះ លោក បានលើកឡើងថា មុនការរាតត្បាតជំងឺកូវីដ១៩ កាហ្វេមណ្ឌលគិរី មានទីផ្សារល្អជាខ្លាំង ដោយក្នុងមួយខែអាចលក់កាហ្វេ ជាផលសម្រេចចេញទៅលើទីផ្សារបាន ៥០០ ទៅ៦០០គីឡូ ហើយបើលក់គិតជាវត្ថុធាតុដើមមិនទាន់កែច្នៃ ពី៧០០ ទៅ ៨០០គីឡូ ប៉ុន្តែអំឡុងឆ្នាំ២០២០-២០២១ នៃការរាតត្បាតជំងឺកូវីដ១៩ ការបញ្ជាទិញ មានការថយចុះច្រើន ព្រោះជំងឺកូវីដ១៩ បានហក់ឡើងវិញ នៅឆ្នាំ២០២២នេះ។

លោក បានបញ្ជាក់ថា ទីផ្សារបញ្ជាទិញកាហ្វេ ដែលកែច្នៃជាផលសម្រេចហើយ ភាគច្រើនគឺនៅតាមបណ្ដាផ្សារទំនើបធំៗមួយចំនួន ដូចជា ផ្សារទំនើបអ៊ីអន; ម៉ាក្រូ; ផ្សារឡាក់គី; ផ្សារបាយ័ន និងតាមបណ្ដាផ្សារទំនើបមួយចំនួនទៀត នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។ អ្នកជំនាញដំណាំកាហ្វេរូបនេះ បានបញ្ជាក់ទៀតថា ដើម្បីឲ្យកាហ្វេអាចនាំចេញទៅបរទេសបាន នាពេលអនាគត កសិករត្រូវពង្រីកការដាំដុះទាំងអស់គ្នា ពិសេសខេត្តដែលអាចដាំកាហ្វេបាន ព្រោះបច្ចុប្បន្នមានទីផ្សារបញ្ជាទិញកាហ្វេច្រើនពីបរទេស តែកសិករពុំមានកាហ្វេលក់ឲ្យគ្រប់គ្រាន់ ហើយការផលិត ក៏នៅមានកម្រិតទៀតផង៕

×