Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មូលនិធិជិត ៥០០ លានដុល្លារសិង្ហបុរី ត្រៀមទុកសម្រាប់គាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍របស់ប្រទេសសិង្ហបុរី

សិង្ហបុរី៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម លោកអាល់វិន តាន់ (Alvin Tan)បានលើកឡើងថា វិស័យទេសចរណ៍សិង្ហបុរីនឹងទទួលបានមូលនិធិចាក់បញ្ជូលថ្មីជិតកន្លះពាន់លានដុល្លារ ដើម្បីគាំទ្រដល់ការស្តារនិងងើបឡើងវិញនៃវិស័យទេសចរណ៍ពីជំងឺរាតត្បាតកូវីដ-១៩ ខណៈដែលសិង្ហបុរីសម្លឹងរកការភ្ជាប់ទំនាក់ទំនងជាមួយពិភពលោកឡើងវិញ។  

ការលើកឡើងនេះកើតឡើងនៅពេលដែលប្រទេសសិង្ហបុរីបានបើកព្រំដែនរបស់ខ្លួនឡើងវិញចំពោះអ្នកដំណើរទាំងអស់ដែលបានចាក់វ៉ាក់សាំងពេញលេញ ដោយដកចេញនូវតម្រូវការសម្រាប់ការធ្វើតេស្ត និងការដាក់ឱ្យនៅដាច់ដោយឡែក។

ថ្លែងនៅក្នុងសន្និសិទឧស្សាហកម្មទេសចរណ៍របស់ក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរី (STB) កាលពីថ្ងៃពុធ លោក តាន់ បាននិយាយថា មូលនិធិនេះនឹងត្រូវបានប្រើដើម្បីគាំទ្រនិរន្តរភាពសមត្ថភាពកម្លាំងមនុស្សជាយុទ្ធសាស្រ្តក្នុងវិស័យនេះ ទូទាត់ថ្លៃដើមអាជីវកម្ម ក៏ដូចជាពង្រីកផែនការស្តារឡើងវិញជាលក្ខណៈអន្តរជាតិរបស់យើងនាពេលខាងមុខ។

លោកបានបន្ថែមថា វាក៏នឹងជំរុញឱ្យមានការងើបឡើងវិញនៃវិស័យទេសចរណ៍អន្តរជាតិ និងជួយឧស្សាហកម្មឱ្យមានភាពរឹងមាំជាមួយនឹងផលិតផល និងបទពិសោធន៍ថ្មីៗ តាមរយៈជំនួយ និងគម្រោងរបស់ STB ។ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលបានផ្តល់ប្រាក់ដល់វិស័យនេះជាង ០១ ពាន់លានដុល្លារសិង្ហបុរី ដើម្បីជួយសម្រាលការចំណាយ ដូចជាការលើកលែងថ្លៃជួល និងការលើកលែងថ្លៃអាជ្ញាប័ណ្ណ និងគាំទ្រការងារ និងការអភិវឌ្ឍសមត្ថភាព។ វាក៏បានត្រៀមទុក 320 លានដុល្លារសិង្ហបុរីផងដែរ ដើម្បីជំរុញតម្រូវការក្នុងស្រុកតាមរយៈគម្រោងប័ណ្ណទូទាត់របស់ SingapoRediscovers ។

លោក តាន់​ បានកត់សម្គាល់ថាទីផ្សារទេសចរណ៍សុខភាពពិភពលោកត្រូវបានប៉ាន់ប្រមាណថាមានចំនួនជាង ៧២០ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងជំងឺរាតត្បាតបានបង្កើនការយល់ដឹងកាន់តែច្រើនអំពីសារៈសំខាន់នៃសុខុមាលភាពរួម នេះត្រូវបានព្យាករណ៍ថានឹងកើនឡើងក្នុងរយៈពេល 5 ឆ្នាំខាងមុខដើម្បីឈានដល់ ១,១ ពាន់ពាន់លានដុល្លារ។ នៅឆ្នាំ ២០២៥ យោងតាមអង្គការមិនរកប្រាក់ចំណេញ Global Wellness Institute ៕ ប្រភព៖CNA

×