Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញៀវទេសចរ បានកក់សណ្ឋាគារ ផ្ទះសំណាក់នៅតំបន់ទេសចរណ៍សំខាន់​ៗស្ទើរតែពេញទៅហើយ នៅមុនបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ៖ សណ្ឋាគារ ផ្ទះសំណាក់ នៅតំបន់ទេសចរណ៍សំខាន់​ៗក្នុងប្រទេសកម្ពុជា ជាពិសេសតំបន់ទេស​ចរណ៍នៅខេត្តជាប់តំបន់ឆ្នេរ មានខេត្តព្រះសីហនុជាដើម ត្រូវបានកក់ស្ទើរតែពេញទៅហើយនៅមុនឱកាសបុណ្យ​ចូលឆ្នាំថ្មីខាងមុខនេះ។

បើយោងតាមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្រសួងទេសចរណ៍ បានសង្កេតឃើញ និងរំពឹងថា ភ្ញៀវទេសចរនឹងចេញដើរកម្សាន្តច្រើន នាឱកាសបុណ្យចូលឆ្នាំខាងមុខ ខណៈមកទល់ពេលនេះ នៅគោលដៅធំៗមួយចំនួន មានការកក់សណ្ឋាគារ ផ្ទះសំណាក់ជាច្រើន ដូចជា នៅសៀមរាប មណ្ឌលគិរី និងជាពិសេសខេត្ត​នៅជាប់និងតំបន់ឆ្នេរជាដើម។

លោកជំទាវ ឆាយ ស៊ីវលីន ដែលជាប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) បានឱ្យដឹងថា ពិធីបុណ្យចូលឆ្នាំថ្មីដែល​និងខិតជិតចូលមកដល់នេះ ប្រជាពលរដ្ឋខ្មែរ បានកក់សណ្ឋាគារ ផ្ទះសំណាក់ និងរមណីយដ្ឋានឯកជនជាបណ្ដើរៗនៅតាមបណ្ដាខេត្តនានា ដូចជា នៅខេត្តជាប់តំបន់ឆ្នេរ មានការកក់សឹងតែពេញទៅហើយ រីឯនៅខាងប៉ែកភាគឦសាន ក៏មានការកក់ច្រើន ហើយនៅខាងខេត្តសៀមរាប ក៏កក់ច្រើនដែរ។

លោកជំទាវ បានឱ្យដឹងទៀតថា ក្រៅអំពីខេត្តសៀមរាប និងតំបន់ឆ្នេរសមុទ្រ ភ្ញៀវទេសចរ ក៏អាចទៅទស្សនាកម្សាន្តនៅតាមតំបន់អេកូទេសចរណ៍ផ្សេងៗទៀត ដូចជានៅខេត្តកោះកុង នៅខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរីនៅតំបន់ភូមិភាគឦសាន ដែលសម្បូរទៅដល់តំបន់ទេសចរណ៍ច្រើន និងអាកាសធាតុល្អ។

គួរបញ្ជាក់ថា បើតាមប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) ក្រៅពីតំបន់ទេសចរណ៍ផ្សេងៗ ខេត្តបាត់ដំបង ក៏ជាជម្រើសល្អៗសម្រាប់ភ្ញៀវទេសចរ ដែលចូលចិត្តដំណើរទេសចរណ៍នៅតាមរមណីយដ្ឋាន តំបន់បេតិកភណ្ឌប្រវត្តិសាស្ត ម្ហូបអាហារឆ្ងាញ់ៗផងដែរ៕

×