Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្តីកម្ពុជា អះអាងថា ការផ្គត់ផ្គង់ថាមពល ដែលផលិតក្នុងស្រុក គឺគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការ

ភ្នំពេញ៖ ថ្មីៗនេះ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា ការផ្គត់ផ្គង់ថាមពល ដែលផលិតបាននៅក្នុងស្រុក គឺគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការ ជាពិសេស នឹងគ្រប់គ្រាន់សម្រាប់ខ្សែសង្វាក់ផលិតកម្មនៃរោងចក្រ និងសហគ្រាសនៅកម្ពុជា ខណៈដែលសកម្មភាពសេដ្ឋកិច្ច និងសង្គម បានដំណើរការឡើងវិញ ក្រោយពីរាជរដ្ឋាភិបាល បានបើកប្រទេសឡើងវិញទាំងស្រុង​ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំមុន។

ឯកឧត្តម ស៊ុយ សែម បានមានប្រសាសន៍ថា៖ «ការប្រើប្រាស់អគ្គិសនីទូទាំងប្រទេសនៅរដូវប្រាំងឆ្នាំនេះលែងមានការខ្វះខាត ឬរំខានដោយសារការខ្វះខាតអគ្គិសនីទៀតហើយ ពីព្រោះអគ្គិសនីកម្ពុជាឥឡូវនេះ លើសពីការផ្គត់ផ្គង់អគ្គិសនីសរុប»។ ការផ្គត់ផ្គង់ថាមពលកាលពីឆ្នាំមុន លើសពីការប្រើប្រាស់សរុប។

ការដាច់ចរន្តអគ្គិសនីបានជំរុញឱ្យរដ្ឋាភិបាលបង្កើនសមត្ថភាពផលិតថាមពលក្នុងស្រុក តាមរយៈការសាងសង់រោងចក្រថាមពលដើរដោយធ្យូងថ្ម និងរោងចក្រថាមពលដើរដោយប្រេងឥន្ធនៈ។ ប្រទេសកម្ពុជា ប្រឈមនឹងការខ្វះខាតអគ្គិសនីក្នុងឆ្នាំ ២០១៩ ដែលនាំឱ្យមានការដាច់ចរន្តអគ្គិសនីដើម្បីរក្សាថាមពល។ កាលពីឆ្នាំមុន ការផលិតថាមពលក្នុងស្រុក មានចំនួន ៣,០៣៣ មេហ្គាវ៉ាត់ ហើយក្រសួងរំពឹងថា នឹងកើនឡើងដល់ ៣,១១៦​មេហ្គាវ៉ាត់ នៅឆ្នាំនេះ។ សព្វថ្ងៃនេះ កម្ពុជាមានសមត្ថភាពផលិតថាមពលប្រមាណ ៧០ ភាគរយនៃតម្រូវការថាមពលសរុបរបស់ខ្លួន ខណៈ ២៥ ភាគរយទៀត នៅតែត្រូវនំាចូលពីបរទេស។

ជុំវិញការអះអាងនេះដែរ អ្នកធុរកិច្ចក្នុងវិស័យឧស្សាហកម្ម និងកែច្នៃខ្សែសង្វាក់ផលិតកម្ម បានលើកឡើងថា​​​​  វាជាការប្រសើរ ប្រសិនបើតម្លៃថាមពល មានកម្រិតទាប ដើម្បីធ្វើឱ្យផលិតផលមានការប្រកួតប្រជែង។ ហើយការដំឡើងពន្ធអគ្គិសនីត្រឹមត្រូវ ក៏បានចូលរួមចំណែកដល់ការប្រកួតប្រជែងផលិតផល តាមរយៈការកាត់បន្ថយតម្លៃផលិត​​ផងដែរ៕

×