Sunday, January 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា គ្រោងនឹងបើកសាកល្បងហោះហើរយន្តហោះ ព្រលានតារាសាគរ ក្នុងខែកក្កដាខាងមុខនេះ

ភ្នំពេញ៖ មន្រ្តីលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ក្នុងស្រុកបុទុមសាគរ នៃខេត្តកោះកុង គ្រោងនឹងបើកការសាកល្បងហោះហើរ ក្នុងខែកក្កដាខាងមុខនេះ។

ឯកឩត្តម ស៊ិន ចាន់ សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ SSCA បានឱ្យដឹងថា បន្ទាប់ពីនីតិវិធី បានបញ្ចប់ ការសាកល្បងជើងហោះហើរ នឹងត្រូវធ្វើឡើងនៅខែកក្កដា ឆ្នាំនេះ។

ឯកឩត្តម បន្តថា « បច្ចុប្បន្ន អាកាសយានដ្ឋានកំពុងស្ថិតក្នុងដំណើរការសាកល្បង និង​ វាស់ស្ទង់ឧបករណ៍ ដែលបានដំឡើង ដើម្បីធានាថា វាបំពេញតាមស្តង់ដារគុណភាព ស្របតាមតម្រូវការសុវត្ថិភាពហោះហើរ »។

ឯកឩត្តម បានបន្ថែមថា មុនពេលដាក់ឱ្យដំណើរការ ឧបករណ៍ទាំងអស់ ដូចជា៖ ភ្លើង វិទ្យុ មគ្គុទ្ទេស ចុះចត   ប្រព័ន្ធទំនាក់ទំនង ក៏ដូចជា រថយន្តពន្លត់អគ្គីភ័យ និងផ្នែកផ្សេងទៀត ត្រូវតែធ្វើតេស្ត ដើម្បីធានាសុវត្ថិភាព។

វិនិយោគក្នុងគម្រោងទឹកប្រាក់ ៣៥០ លានដុល្លារ  អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនចិន Tianjin Union Development Group (UDG)។ អាកាសយានដ្ឋាននេះ នឹងអាចដាក់យន្តហោះរយៈចម្ងាយឆ្ងាយ រួម យន្តហោះ Boeing 777 និង Airbus A 340។

បច្ចុប្បន្ន កម្ពុជា មានអាកាសយានដ្ឋានចំនួន ៣ ដែលគ្រប់គ្រងដោយ ក្រុមហ៊ុន Cambodia Airports ខណៈ   អាកាសយានដ្ឋានអន្តរជាតិថ្មីចំនួន ៣ កំពុងដំណើរសាងសង់ រួមមាន ១-អាកាសយានដ្ឋាន អន្តរជាតិតេជោក្រុងតាខ្មៅ ខេត្តកណ្តាល ២-អាកាសយានដ្ឋានអន្តរជាតិអង្គរសៀមរាប ខេត្តសៀមរាប និង ៣- អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៅខេត្តកោះកុង៕

×