បន្ទាប់ពីចាប់បានភស្តុតាងចោរលួចមាន់នាភូមិមួយ នៅទីក្រុងជីលីន ខេត្តគ័ងស៊ី ប្រទេសចិន បានត្រូវអ្នកភូមិចាប់ចងផ្អោបនឹងដើមឈើមួយបង្ខំឲ្យលើកដៃឡើងលើ ហើយយកមាត់ខាំជើងមាន់ ដែលជាវត្ថុតាង បន្ទាប់ពីការដាក់ទណ្ឌកម្មបែបនេះ ទើបប្រជាពលរដ្ឋក្នុងភូមិទូរស័ព្ទទៅប្រាប់ប៉ូលិស ។
ពេលមកដល់កន្លែងកើតហេតុ ទើបប៉ូលិសស្រឡាំងកាំងនឹងទិដ្ឋភាពស្ទើយំស្ទើសើចរបស់ចោររូបនោះ រួចស្រាយចំណងនាំទៅកាន់ប៉ុស្តិ៍ប៉ូលិស ៕ ចន្ទ្រា