ភ្នំពេញ៖ករណីផ្ទុះកំប៉ុងហ្គាសលក់ប្រហិតចៀននៅសួនច្បារឌ្រីមឡែនក្បែរកំពង់ដរ អរិយក្សត្របណ្ដាលឱ្យមានអ្នករងរបួសចំនួន២នាក់នៅថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូកនៅថ្ងៃត្រង់ថ្ងៃទី២ខែវិច្ឆិកានេះតែមិនបណ្ដាលឱ្យមានការបាត់បង់ជីវិតនោះទេ។
សមត្ថកិច្ចឱ្យដឹងថា៖ជនរងគ្រោះទាំងពីរនាក់មានឈ្មោះ១ ឈ្មោះ រ៉ា ស្រីលក្ខណ៍ អាយុ២០ ឆ្នាំ មុខរបរ លក់បន្លែនៅផ្សារ នាគមាសទី២ ឈ្មោះ ធី មូលីកា អាយុ ៦ ឆ្នាំ ជាកូនកំព្រា នៅជាមួយយាយ ។
សមត្ថកិច្ចនិងបងប្អូនប្រជាពលរដ្ឋនៅក្បែរនោះបានជូនជនរងគ្រោះទៅមន្ទីរពេទ្យ។ ក្នុងនោះដែរសមត្ថកិច្ចបានអំពាវនាវសូមបងប្អូនអ្នកលក់ដូរ ដោយប្រើកំប៉ុងហ្គាសប្រុងប្រយ័ត្ន កុំប្រើកំប៉ុងចាស់ៗ ។
ក្នុងថ្ងៃនេះ ក៏មានទូកមួយចំនួនបានលិច ក្នុងពេលប្រណាំងផងដែរ ហើយត្រូវសមត្ថកិច្ចអន្តរាគមន៍ជួយសង្គ្រោះទាន់ពេលវេលា៕ ដោយ៖កូឡាប