Sunday, January 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានក្រុមហ៊ុនផលិត និងសេវាកម្មច្រើន បានវិនិយោគនិងសម្រាប់នាំចេញ

ភ្នំពេញ៖ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានផ្ទៃដីទំហំប្រមាណ ៣៥៧ ហិកតា ដែលបាននាំយកជាមួយក្រុមហ៊ុនផលិត និងសេវាកម្មច្រើនជាង ៩៥ មកពី ១២ប្រទេស ព្រមទាំងមានក្រុមហ៊ុនអន្តរជាតិជាង ៨០ មកពី ១៥ប្រទេសផ្សេងៗគ្នា បានវិនិយោគនៅក្នុងតំបន់នេះ។ កាលពីឆ្នាំ២០២១ កន្លងទៅ ការនាំចេញទំនិញពីរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនេះ មានទំហំទឹកប្រាក់ ៦៧៣លានដុល្លារអាមេរិក។

តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ជាក្រុមហ៊ុនសាធារណៈ ដែលបានចុះបញ្ជីពាណិជ្ជកម្មក្នុងផ្សារមូលបត្រកម្ពុជា។ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ត្រូវបានបង្កើតទ្បើង ដើម្បីផ្តល់នូវការលើកទឹកចិត្ត និងអត្ថប្រយោជន៍ជាច្រើន ពីរដ្ឋាភិបាលដល់អ្នកអភិវឌ្ឍន៍ ប្រតិបត្តិករ និងអ្នកវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ដូចជា ការលើកលែងពន្ធគយ ពន្ធលើប្រាក់ចំណូល និងពន្ធផ្សេងៗទៀត ហើយជួយកាត់បន្ថយការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ ទឹកភ្លើង វត្ថុធាតុដើម និងធនធានផ្សេងទៀត ដែលបង្កើនការប្រកួតប្រជែងក្នុងការនាំចេញ និងផ្តល់អត្ថប្រយោជន៍ដល់ពាណិជ្ជកម្មអន្តរជាតិផងដែរ។

ឆ្នាំ២០២២នេះ ក្រុមហ៊ុនពេញ អេសអ៊ីហ្សិត ភីអិលស៊ី បានរៀបចំមហាសន្និបាតភាគហ៊ុនិកប្រចាំរបស់ខ្លួន បន្ទាប់ពីផ្អាករយៈពេល ២ ឆ្នាំ ដែលត្រូវបានរំខានដោយជំងឺរាតត្បាតកូវីដ១៩។ ក្នុងនោះតាមវីដេអូអនឡាញ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី បានបង្ហាញសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍នៃការរៀបចំកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកប្រចាំឆ្នាំលើកទី ៦របស់ក្រុមហ៊ុន សម្រាប់ឆ្នាំហិរញ្ញវត្ថុដែលបានបញ្ចប់នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ ចាប់តាំងពីការចុះបញ្ជីរបស់ក្រុមហ៊ុនក្នុងឆ្នាំ ២០២១។

អ្នកឧកញ៉ាគិត ម៉េង បានមានប្រសាសន៍ថា ទោះបីជាមានការរាតត្បាតនៃជំងឺកូវីដ១៩ក៏ដោយ ក៏ក្រុមហ៊ុនបានប្រកាសលទ្ធផលគួរឱ្យសរសើរក្នុងកំឡុងឆ្នាំទាំងនោះ ដែលបញ្ចប់ដោយប្រាក់ចំណេញបន្ទាប់ពីបង់ពន្ធចំនួន ១,៩១លានដុល្លារ សម្រាប់ឆ្នាំបច្ចុប្បន្ន ធៀបនឹង ១,០៦លានដុល្លារ សម្រាប់ឆ្នាំមុន។​ អ្នកឧកញ៉ា បានប្រកាសថា ឥឡូវនេះ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ជាម្ចាស់ភាគហ៊ុនគ្រប់គ្រងរបស់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ៕

×